ជប៉ុន៖ នៅថ្ងៃសុក្រ (៧ កក្កដា)នេះ និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនបានផ្តល់ការអនុម័តសម្រាប់ឲ្យក្រុមហ៊ុន Tokyo Electric Power Co (Tepco) ដែលដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ីឈី ដែលត្រូវបានខូចខាត ដើម្បីចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន។
កាលពីថ្ងៃអង្គារ (៤ កក្កដា) អ្គភាពឃ្លាំមើលសកល គឺទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំបង្ហាញថា ផែនការរបស់ប្រទេសជប៉ុនសម្រាប់ការបញ្ចេញសំណល់ទឹកនេះនឹងមានផលប៉ះពាល់បរិស្ថានតិចតួចប៉ុណ្ណោះ។
វិញ្ញាបនបត្ររបស់និយតករជប៉ុនគឺជាជំហានចុងក្រោយដែលអង្គភាពដែលត្រូវការដើម្បីចាប់ផ្តើមដំណើរការបញ្ចេញទឹក៕

