ក្រុម​បាល់ទាត់ខេត្ត​ព្រៃវែង​ស្គាល់​ឈ្នះ​លើក​ដំបូង​ក្នុង​លី​គ​លើ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ ៦-០

2021/05/17 10:20:17 am        116

​បាល់ទាត់៖ ក្រុម​​ខេត្ត​ព្រៃវែង​បាន​ស្គាល់​ជ័យជម្នះ​លើកដំបូង ក្នុង​ការ​ប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ហើយ បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរដោយ​លទ្ធ​ផល ៦-០ នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែងកាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នេះ ក្រុម​ប្រមូលផ្ដុំ​ដោយ​យុវជន​ខេត្ត​ព្រៃវែង​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​វគ្គ​ទី​១ ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ធ្វើដំណើរ​មកពី​ខេត្ត​សៀមរាប សូល​ទី​ឡូ​អង្គរ ៣​គ្រាប់​មុនដោយ​កីឡាករ វឿន វ៉ា នៅ​នាទី​២៦, កីឡាករ គី រី​ណា នៅ​នាទី​៣២ និង​កីឡាករ​វ័យក្មេង​ជាងគេ ស៊ិន សុវណ្ណ​មករា នៅ​នាទី​៤៥+២។​ ​ចូល​ដល់​វគ្គ​ទី​២ ក្រុម​សូល​ទី​ឡូ​អង្គរ​បាន​ព្យាយាម​វាយបក​កាន់​តែ​ខ្លាំង តែ​មិន​អាច​បំបែក​ពងមាន់​ក្រុម​ម្ចាស់ផ្ទះ​បាន​ឡើយ ផ្ទុយទៅវិញ​ត្រូវ​បាន​ខេត្ត​ព្រៃវែង​បន្ថែម ៣​គ្រាប់​ទៀត​នៅ​ចុង​ម៉ោងដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ អាត អូន​តូច ២​គ្រាប់ នៅ​នាទី​៨៦ និង​នាទី​៩០ ខណៈ ១​គ្រាប់​ទៀតរក​បាន​ដោយ​ខ្សែប្រយុទ្ធ​កូនកាត់​ខ្មែរ​-​ហ្គា​ណា ឡេង ណូ​រ៉ា នៅ​នាទី​៨៩។​

​នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ខេត្ត​ព្រៃវែង សម្រាប់​ការ​បង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ១ ស្មើ​១ និង​ចាញ់១ រកបាន ៤​ពិន្ទុ និង​ឈរ​លេខ​រៀង​ទី​៧ បណ្ដោះអាសន្ន ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ​បន្ដ​ឈរ​បាត​តារាង និង​មិន​ទាន់​មាន​ពិន្ទុ​រាប់​ឡើយក្រោយ​ចាញ់ ៣​ប្រកួត​ជាប់ៗ​គ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        360
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        448

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm