កូរ៉េខាងត្បូង៖ សមាជិកសភាគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូង កំពុងបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីថ្កោលទោសផែនការរបស់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពល Fukushima ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។
រដ្ឋាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានគោរពតាមការសន្និដ្ឋាននៃការពិនិត្យសុវត្ថិភាពធ្វើឡើងដោយអង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ដែលបានអនុម័តផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកកាកសំណល់ពីរោងចក្រនុយក្លេអ៊ែរ។
ទីក្រុងសេអ៊ូល បានបញ្ជាក់ថាការប្រមូលផ្តុំសម្ភារៈវិទ្យុសកម្ម បំពេញទៅតាមស្តង់ដាសម្រាប់ការបញ្ចេញទៅសមុទ្រ ហើយការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច ត្រូវបានគេរំពឹងថានឹងគ្មានផលប៉ះពាល់ធំដុំណាមួយលើតំបន់មហាសមុទ្ររបស់យើងនោះទេ។

