អ៊ីតាលី៖ សេវាសង្គ្រោះបន្ទាន់របស់អ៊ីតាលីបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា មនុស្ស ៦នាក់បានស្លាប់ហើយយ៉ាងហោចណាស់មនុស្ស ៦៨នាក់បានរងរបួស បន្ទាប់ពីអគ្គិសភ័យឆាបឆេះនៅពេលយប់នៅក្នុងមណ្ឌលសម្រាប់ជនចូលនិវត្តន៍ក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី។

លោក Luca Cari អ្នកនាំពាក្យនៃសេវាពន្លត់អគ្គិភ័យជាតិបានបញ្ជាក់ពីចំនួនអ្នកស្លាប់ទៅកាន់សារព័ត៌មាន រ៉យទ័រ ដោយនិយាយថា ភ្លើងត្រូវបានពន្លត់ហើយ ហើយមូលហេតុនៃអគ្គិសភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបន្តថា មនុស្សបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ មនុស្ស ១៥នាក់របួសធ្ងន់តែមិនគំរាមកំហែងអាយុជីវិត និងមនុស្សប្រមាណ ៥០នាក់ទៀតរបួសស្រាល។
ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ដែលសំអាងដល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ ធ្លាប់បានរាយការណ៍ថា មនុស្ស ៨១នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អគ្គិភ័យនោះបានឆាបឆេះនៅម៉ោង ១១:២២ (ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរោងចក្រមួយក្នុងតំបន់ Corvetto ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី៕
