
ជនអន្តោប្រវេសន៍ដែលស្វែងរកសិទ្ធិជ្រកកោន បានជាប់ខ្លួននៅតាមសំពត់តង់ចម្ងាយជាង ១,៦គ.ម នៅតាមច្រាំងទន្លេបែងចែកម៉ិកស៊ិកពីសហរដ្ឋអាមេរិក ដោយសារតែច្បាប់ព្រំដែនថ្មីរបស់សហរដ្ឋអាមេរិក ដែលអនុម័តដោយរដ្ឋបាលលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១១ ខែឧសភាកន្លងទៅ ។
លោក Biden ដែលជាអ្នកប្រជាធិបតេយ្យ បានសន្យាជំនួសគោលនយោបាយដ៏តឹងរ៉ឹងរបស់អតីតប្រធានាធិបតី Donald Trump គឺជាអ្នកសាធារណរដ្ឋ ដែលរួមទាំងបទបញ្ជាសុខភាពសាធារណរដ្ឋ ឬមាត្រា ៤២ក្នុងយុគសម័យរីករាលដាលឆ្លងសកលជំងឺ COVID-19 ជាមួយនឹងប្រព័ន្ធអន្តោប្រវេសន៍មនុសសធម៌ច្រើនជាងមុន ។
គួរឲ្យដឹងថា មាត្រា ៤២ បានអនុញ្ញាតឲ្យក្រុមភ្នាក់ងារព្រំដែន បណ្តេញជនអន្តោប្រវេសន៍ទៅកាន់ប្រទេសម៉ិកស៊ិក ដោយពុំមានឱកាសស្វែងសិទ្ធិជ្រកកោននោះឡើយ ។ ច្បាប់ថ្មីរបស់លោក Biden នឹងអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ស្នើសុំសិទ្ធិជ្រកកោនម្តងទៀតនៅតាមព្រំដែន ប៉ុន្តែពួកគេត្រូវតែរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិកសម្រាប់ការឆ្លងកាត់កម្មវិធីការពារព្រំដែន និងគយ(CBP One) ឬប្រឈមនឹងនិតិវិធីធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ពេលស្ថិតក្នុងឃុំ ។
ជនអន្តោប្រវេសន៍ដែលមិនប្រើប្រាស់កម្មវិធី CBP One នឹងប្រឈមនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការទទួលបានសិទ្ធិជ្រកកោន បើសិនជាពួកគេឆ្លងកាត់ប្រទេសមួយផ្សេងទៀត ដោយពុំស្វែងរកភាពជាជនភៀសខ្លួននៅទីនោះ ដែលជាស្តង់ដារមួយ ក្រុមអ្នករិះគន់និយាយថា វាគឺជាកញ្ចក់ឆ្លុះបញ្ចាំងគោលនយោបាយរបស់លោក Trumpដែលត្រូវបានរារាំងដោយតុលាការ ៕