
តំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌា កំពុងប្រឈមនឹងអតិផរណាហក់ឡើងខ្ពស់ ខណៈតម្លៃបន្លៃឡើងថ្លៃខ្ពស់កប់ពពក ដោយសារតែការខូចខាតដំណាំ និងការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ ពេលដែលភ្លៀងធ្លាក់ខ្លាំង បានបោកបក់មកលើតំបន់ជាច្រើននៅទូទាំងប្រទេស ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជីវករលក់បន្លែដែលលក់ផ្លែប៉េងប៉ោះតម្លៃ ១ដុល្លារក្នុង ១គ.ក គឺជាតម្លៃកើនឡើងជិត ៥ដងនៃតម្លៃធម្មតា បានព្យាករណ៍ថា តម្លៃបន្លែនៅលើទីផ្សារ នឹងបន្តឡើងថ្លៃពេញមួយខែនេះ ។
ជាមួយគ្នានឹងផ្លែប៉េងប៉ោះ តម្លៃបន្លែផ្សេងទៀត បានហក់ឡើងខ្ពស់ដូចគ្នា បង្ខំឲ្យអ្នកស្រុកងាកទៅរកទិញបន្លែ តាមផ្សារកសិករវិញ ជាជាងទិញបន្លែតាមហាងលក់រាយជិតផ្ទះរបស់ពួកគេ ។
ខណៈពេលនោះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ភាគខាងជើង និងតំបន់ភាគពាយ័ព្យ ប្រទេសឥណ្ឌា នារយៈពេល ៥ថ្ងៃបន្ទាប់ទៀតនេះ ៕