
អាជ្ញាធរការពារជនស៊ីវិលបាននិយាយថា អគារមួយកន្លែងបានបាក់រលំកាលពីថ្ងៃសុក្រ នៅក្នុងរដ្ឋ ភឺណាំប៊ូកូ(Pernambuco) ភាគឦសានប្រទេសប្រេស៊ីល ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥ នាក់ស្លាប់ និង ៨ នាក់ផ្សេងទៀតបាត់ខ្លួន។
វីដេអូពីយានដ្រូនបានបង្ហាញពីទីចំហរនៃសោកនាដកម្មដែលបានបន្សល់ទុកនៅក្នុងតំបន់ Janga នៅជាយក្រុងនៃរដ្ឋធានី Recife របស់រដ្ឋខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្រោមគំនរបាក់បែក។
គេនៅពុំដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានការបាក់រលំអគារនៅឡើយនោះទេ។
ទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនប្រមាណ ១,៥ លាននាក់មួយនេះ បាននឹងកំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ក្រុមបន្លត់អគ្គីភ័យ បានជួយសង្គ្រោះមនុស្សបីនាក់ដោយជោគជ័យ និងកំពុងបន្តការស្វែងរកអ្នកនៅរស់ រាន។ អាជ្ញាធរតំបន់បាននិយាយថា មនុស្ស១០នាក់ត្រូវបានគេសន្និដ្ឋានថាស្ថិតក្នុងបំណែកបាក់បែក។