ចំនួនចំហេះព្រៃនៅតែបន្តកើនឡើងក្នុងប្រទេសកាណាដា ដោយបានកើនឡើងកាលពីថ្ងៃសុក្រ ទី៧ ខែកក្កដា ដល់ជាង៦៧០កន្លែង ដែលជាង ៣៨០កន្លែង នៃចំហេះព្រៃពុំអាចគ្រប់គ្រងបាន ដោយមានរដូវក្តៅដ៏វែងឆ្ងាយ និងការលំបាកនៅពេលខាងមុខ។ លោក មីឈែល ន័រតុន(Michael Norton) មកពីក្រសួងធនធានធម្មជាតិប្រទេសកាណាដា បាននិយាយថា ចំនួននេះគឺនៅក្រៅតារាងជាក់ស្តែង ដោយយ៉ាងហោចណាស់នៅសល់រយៈពេលបីខែទៀតក្នុងរដូវកាលចំហេះព្រៃ។
ការព្យាករណ៍អាកាសធាតុសម្រាប់សប្តាហ៍ខាងមុខ បានព្យាករណ៍ពីសីតុណ្ហភាពលើសពីកម្រិតមធ្យមនៅក្នុងផ្នែកជាច្រើនរបស់ប្រទេសនៅភាគខាងលិច ហើយក៏នៅភាគខាងជើងទីក្រុងកេបិច ជាតំបន់រងគ្រោះខ្លាំងបំផុត។
ដោយផ្ទៃដីចំនួន៩លានហិចតាបានឆេះរួចទៅហើយនោះ ១១លើកជាមធ្យមសម្រាប់ទសវត្សរ៍ចុងក្រោយនេះ ជាកំណត់ត្រាប្រចាំឆ្នាំខ្ពស់ដែលបានកត់ត្រាក្នុងឆ្នាំ ១៩៨៩ បានកើនលើស។
អាជ្ញាធរ បានកត់ត្រាចំនួនសរុបអគ្គិភ័យសកម្ម ៦៧៧កន្លែង នៅក្នុងប្រទេសកាលពីថ្ងៃសុក្រ ដោយអគ្គីភ័យថ្មីមានចំនួន១៣កន្លែង ត្រូវបានរកឃើញក្នុងអំឡុងពេលថ្ងៃ រួមទាំង ៣៨៦កន្លែង កំពុងឆេះមិនអាចគ្រប់គ្រងបាន។
មនុស្សប្រហែល ១៥៥.០០០ នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅចំណុចមួយចំនួនដោយសារតែភ្លើងឆេះចាប់តាំងពីដើមខែឧសភា ជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។ លោក Norton បាននិយាយថា វាពុំស្ថិតនៅក្រោមការសន្និដ្ឋាននោះទេ ក្នុងការនិយាយពីរដូវកាលចំហេះព្រៃឆ្នាំ ២០២៣ ហើយនឹងបន្តមានកំណត់ត្រាខ្ពស់ក្នុងវិធីមួយចំនួន ហើយលោករំពឹងថាចំនួនអគ្គិភ័យនឹងនៅតែមានលើសពីចំនួនមធ្យមពេញរដូវក្តៅ។