ខ្មាន់កាំភ្លើដែលបានបាញ់សម្លាប់មនុស្ស ២៣នាក់ នៅរដ្ឋតិចសាស់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់ ១ជីវិត ក្នុងបទចោទ ៩០ករណី

2023/07/08 07:00:17 pm        286

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ចៅក្រមសហព័ន្ធកាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) បានកាត់ទោសជនស្បែកសជ្រុលនិយមម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងបទចោទ៩០ករណីជាប់ៗគ្នា ពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ២៣នាក់ និងធ្វើឲ្យ ២២នាក់ទៀតរងរបួស នៅឯកន្លែងលក់ទំនិញ ក្នុងរដ្ឋតិចសាស់ (Texas) ខណៈពេលដែលបំណងនៃការបាញ់ប្រហារ បានកំណត់គោលដៅទៅលើក្រុមមនុស្សនិយាយភាសាអេស្ប៉ាញ។

ការកាត់ទោសដោយចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក David Guaderrama នៅទីក្រុង El Paso ធ្វើទៅតាមកិច្ចព្រមព្រៀងផ្តល់ចម្លើយរបស់ចុងចោទ កាលពីខែកុម្ភៈ ដែលអ្នកបាញ់ប្រហារលោក Patrick Crusius វ័យ ២៤ឆ្នាំ បានផ្តល់ចម្លើយពីភាពមានទោស និងយល់ព្រមទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតក្នុងបទចោទ៩០ករណីជីវិតជាប់ៗគ្នា ដោយការព្រមព្រៀងនេះ គឺដើម្បីចៀសវាងទោសប្រហារជីវិតរបស់តុលាការសហព័ន្ធ។ តែយ៉ាងណា ខ្មាន់កាំភ្លើងរូបនេះ នៅតែប្រឈមមុខនឹងការចោទប្រកាន់របស់រដ្ឋតិចសាស់ ដែលអាចនាំមានការកាត់ទោសប្រហារជីវិតដដែល។

លោក Crusius មិនបាននិយាយអ្វីនោះឡើយ នៅក្នុងតុលាការទេ។ យោងតាមសារព័ត៌មាន Tribune នៅរដ្ឋតិចសាស់ បានឲ្យដឹងថា មេធាវីរបស់អ្នកទោស លោក Joe Spencer បានធ្វើសេចក្តីថ្លែងការណ៍មួយ សម្រាប់កូនក្ដីរបស់លោក ដែលក្នុងនោះលោកមេធាវី បានប្រាប់ថា ដោយសារមានជំងឺផ្លូវចិត្ត ទើបជំរុញឲ្យកូនក្ដីរបស់លោកធ្វើការបាញ់ប្រហារនេះ តែរដ្ឋអាជ្ញាបានបដិសេធ ហើយបាននិយាយថា អ្នកទោស Crusius ដឹងច្បាស់ពីអ្វី ដែលរូបគេកំពុងធ្វើ នៅពេលដែលរូបគេបានធ្វើការបាញ់សម្លាប់រង្គាលនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm