សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​

2021/04/27 09:59:58 am        18

ស្វីស៖ នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា​នេះ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​លើ​ការងារ​មួយ​ចំនួន​។​

​​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ស្វាគមន៍ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​សម្ដេច​បាន​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។

​​​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ជាមួយ​សិទ្ធិមនុស្ស ពី​ដើម​បើ​មើលទៅ​សម័យ​ខ្មែរក្រហម គឺ​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ហើយ​ជាការ​ពិត​អ្វីដែល​កម្ពុ​ជាមាន​សព្វថ្ងៃ​នេះ មាន​បរិបូរណ៍​ដោយ​សិទ្ធិ​នៅ​ប្រទេស​កម្ពុជា​។​

​​​លោកជំទាវ​ បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានមក​ការិយាល័យ ហើយ​លោកជំទាវ​បាន​មានប្រសាសន៍ថា ការិយាល័យ​របស់លោក​ជំទាវ​នៅ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នេះ គឺជា​ការិយាល័យ​ចាស់​ជាងគេ​។ ហើយ​ផ្អែក​ទៅ​អនុស្សរណៈ​យោគយល់​គ្នា​នេះ លោកជំទាវ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ខាង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ខាង​អង្គការសហប្រជាជាតិ​ទទួលស្គាល់ ដឹង​ថា អ្វី​ដែល​សម្ដេច​តេ​ជោ បាន​​ដឹកនាំ​ប្រទេស​កម្ពុជា ធ្វើឲ្យ​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម របស់​ប្រជាពលរដ្ឋ​។​

​​​លោកជំទាវ​ បាន​គូស​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃស្អែក គឺ​របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ នឹង​ចេញ ហើយ​លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា លោកជំទាវ​បាន​លឺថា ប្រទេស​កម្ពុជា​បានទទួល​យក​នៃ​អនុសាសន៍​ជាច្រើន ដែល​បានលើកឡើង​កន្លងទៅនេះ​។​

​​​លោកជំទាវ​ ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោកជំទាវ​កត់សម្គាល់​ថា​ជាការ​ល្អ ដែល​យើង​បានទទួល ហើយនឹង​ធ្វើការ​ទៅលើ​រឿងនេះ​។ លោកជំទាវ​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ការិយាល័យ​របស់លោក​ជំទាវ ត្រៀម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ក្នុង​ការ​ធ្វើ​រៀបចំ និង​ការ​ពិនិត្យមើល​ឡើងវិញ នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​របាយការណ៍​នេះ​។

លោកជំទាវ​ក៏បាន​កត់សម្គាល់ថា កន្លងមកនេះ ពិតជា​មានការ​រីកចម្រើន​គ្រប់ផ្នែក​ទាំងអស់ នៃ​ប្រទេស​កម្ពុជា ហើយក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​ទទួលយក​នូវ​អនុសាសន៍​ជាច្រើន​នោះ ជាពិសេស​នៅ​ក្នុង​អនុសាសន៍​នោះ នឹង​ឆ្លើយតប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ ហើយ​ជាពិសេស​ទៀត គឺ​ការ​ពង្រឹង​នីតិរដ្ឋ​ផងដែរ​។​

​​លោកជំទាវ​ ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា លើសពីនេះ​ទៀត គឺ​ក៏បាន​ត្រៀម​ដែល​យើង​ហៅថា Ajenda នៅ​ឆ្នាំ​២០៣០ ឬមួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកជំទាវ​បាន​គូស​បញ្ជាក់ថា លោកជំទាវ​រំពឹង​ផ្ដល់​ការ​គាំទ្រ ទៅ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​​​នៅក្នុង​ជំនួប​នោះ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ឆ្នាំ​កន្លងទៅនេះ​យើង​បាន​ចុះ​កិច្ច​ព្រមព្រាង​ជាមួយគ្នា​បន្ដ​អាណត្តិ នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ​។ សម្ដេច​បាន​គូស​បញ្ជាក់​ថា ដើម្បី​ចៀសវាង​ការបារម្ភ យើង​ចុះហត្ថលេខា​ទៅលើ​កិច្ច​ព្រមព្រាង​នេះ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​កង្វល់​។​

​​សម្ដេច​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា នៅ​ពេលណា​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា កាន់​តែច្រើន សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយ​យើង​តែម្ដង​។

ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិមនុស្ស ក៏ដូចជា​ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខាធិកា​រ​នៃ​អង្គការសហប្រជាជាតិ ចំណុច​នេះ​សម្ដេច​បាន​គូស​បញ្ជាក់ថា មានតែ​ឯកឧត្ដម អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទេ ដែល​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកណា​ជា​តំណាង ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ដែល​កន្លងមកនេះ ប្រទេស​កម្ពុជា​បានទទួល​៦​នាក់​មកហើយ​។ ហើយ​ជាធម្មតា ជា​ទំនៀមទម្លាប់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា យើង​មិនដែល​បដិសេធ ឬ​ច្រើន​ចោល​នៃ​ការតែងតាំង នៃ​ឯកអគ្គរាជទូត ឬ​ការស្នើសុំ​តែងតាំង តំណាង​របស់​អគ្គលេខា​ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។​

​​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូសបញ្ជាក់​ដែរ​កន្លងមកនេះ ក៏មាន​ការ​ស្នើសុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ ក្នុងការ​តែងតាំង​ចៅក្រម​សម្រាប់​ខ្មែរក្រហម​ប៉ុណ្ណោះ​ដែរ គឺ​ខាង​កម្ពុជា​មិនដែល​បដិសេធ​ការ​ស្នើ​តែងតាំង​នោះ​ឡើយ​។​

ប៉ុន្ដែ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូស​បញ្ជាក់​ដែរ ថា​ការ​ស្នើសុំ​តែងតាំង​ទាំងអស់នេះ ដោយ​ឯកឧត្តម អគ្គលេខាធិការ ឬមួយ​ក៏​ការងារ​អស់នេះ កម្ពុជា​អាច​ទទួល​បាន​នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើ​អ្នក​ក្រោយ​ទៀត​សម្ដេច​មិន​ច្បាស់​ទេ​។​

​​​ចំពោះ​វេន​ទី​៣​នៃ​ការ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នេះ គឺ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ការងារ​ចប់​សព្វគ្រប់​ហើយ​។ នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣ ដែល​បានផ្តល់​អនុសាសន៍​ចំនួន​៩៨ ដល់​ប្រទេស​កម្ពុជា​នោះ រាជរដ្ឋាភិបាល​ទទួល​យក​១៧៣ រីឯ​២៥​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើការ​កត់សម្គាល់​តែប៉ុណ្ណោះ​។​

​​​សម្តេច ​បាន​គូស​បញ្ជាក់ថា នេះ​ជា​គោលនយោបាយ និង​ជា​វិន័យ​របស់​កម្ពុជា​ផងដែរ​។ សម្តេច​ថា កន្លង​មកនេះ​មានការ​លាប​ពណ៌​ដល់​ប្រទេស​កម្ពុជា​ដោយ​រូបភាព​ផ្សេងៗ​នោះ ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍ ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស​។

​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។ លោកជំទាវ បាន​គូស​បញ្ជាក់​ថា ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រៀម​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ប​ច្ចេកទេស​ដល់​រាជរដ្ឋាភិបាល បើសិន​មាន​តម្រូវការ​។ លោកជំទាវ​មានប្រសាសន៍ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នឹង​ផ្តល់នូវ​អ្វីដែល​កម្ពុជា​ត្រូវការ​។​

​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ថា កន្លងមកនេះ សម្តេច​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ការពារ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដូចជា​ពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​បាន​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​មាន​ក្តីក្តាំ ដោយបាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ​ក្តី​ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា សម្តេច​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី ក៏ដូចជា​ក្រសួងយុត្តិធម៌​សម្រាប់ធ្វើ​ការងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី ដែល​ខ្វះ​មេធាវី​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា សម្តេច​បាន​បង្កើត​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​ស្ត្រី​។​

​​​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ឆ្លើយតប​សម្តេច​តេ​ជោ​ថា បច្ចុប្បន្ននេះ​មានការ​ងារ​ជាច្រើន​ត្រូវ​យកចិត្តទុកដាក់​លើក​តម្កើង​រួមមាន​ទាំង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ដែល​កម្ពុជា​បានធ្វើ​ច្រើន​នាពេល​កន្លងមក​។​

​​​ជា​ចុងក្រោយ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​លោកជំទាវ​ដែល​បាន​ជួបពិភាក្សា​ការងារ ហើយ សម្តេច ក៏បាន​អញ្ជើញ​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង ពេលវេលា​ដ៏​សមស្រប​ណាមួយ​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​បាន​បញ្ជាក់​ថា លោកជំទាវ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

​​​លោកជំទាវ​ក៏​ឆ្លៀតឱកាស​នេះ​កោតសរសើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​លើ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ហើយ​លោកជំទាវ​បាន​កត់សម្គាល់​ការរីក​ចម្រើន​ជាពិសេស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ចាក​ចេញពី​ភាពក្រីក្រ​នៅ​កម្ពុជា​។

ជាពិសេស​ទៀត​ទទួលស្គាល់​ប្រទេស​កម្ពុជា​ពិតជា​មានការ​លំបាក​ក្រោយ​ជួប​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ សម្តេច​បានផ្តល់​សិទ្ធិអំណាច​ជាច្រើន​ដល់​ស្ត្រី ហើយ​កន្លងទៅនេះ​ក៏បាន​ជំរុញ​គាំពារ​សង្គម ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm