ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​សម្លាប់​មនុស្ស​ ៤២​នាក់​នៅ​តំបន់​ហ្គាហ្សា ខណៈ​ប្រមុខ UN ជំរុញ​ឲ្យ​បញ្ឈប់​ជម្លោះ​នេះ​

2021/05/17 11:41:33 am        146

​ហ្គាហ្សា៖ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល បាន​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ​៤២​នាក់​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃអាទិត្យ ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ជិត ​១​សប្ដាហ៍​នៃ​ការ​ប៉ះទង្គិច​ដ៏​ខ្លាំងក្លា ខណៈ​ដែល​ជំនួប​ពិភាក្សា​របស់​ក្រម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ ទោះបីជា​សកលលោក​បង្ហា​ញ​ក្ដី​បារម្ភ​ពី​ជម្លោះ​ដែល​ចេះតែ​រីក​ធំ​ក៏ដោយ​។

​ក្រុម​អ្នកសារព័ត៌មាន AFP បាន​និយាយ​ថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​នៅតែ​បន្ត​វាយ​សន្ធាប់ ​លើ​តំបន់​ព័ទ្ធជុំវិញ​ប៉ា​ឡេ​ស្ទី​នទាំង​យប់​អធ្រាត្រ​ថ្ងៃអាទិត្យ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ ដោយ​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​សិប​លើក​ នៅ​ទូទាំង​ដែនដី​មាន​ដង់ស៊ីតេ​ប្រជាជន​ដ៏​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​នាទី និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​។​ ទាហាន​អ៊ីស្រាអែល​បាន​និយាយ​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ដាក់​គោល​ដៅ​​លើ​តំបន់​ហ្គា​ហ្សា​។

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ភ្លាម​ៗ​នូវ​អំពើ​ហិង្សា និង​បាន​ព្រមាន​ពី​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ និង​វិបត្តិ​មនុស្សធម៌​។ ​ទាហាន​អ៊ីស្រាអែល​និយាយ​ថា ​រ៉ូ​កែ​ត​ប្រមាណ ៣.០០០គ្រាប់​ត្រូវ​បាន​បាញ់​ផ្លោង ​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ចេញពី​តំបន់​ហ្គា​ហ្សា​ចូល​ទៅទឹកដី​អ៊ីស្រាអែល ជា​អត្រា​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​បាន​កត់ត្រា​។​ យោង​តាម​ទាហាន​ខាងលើឲ្យដឹងថា រ៉ូ​កែ​ត​ប្រហែល ៣៥០​គ្រាប់​បាន​ធ្លាក់​ក្នុង​តំបន់​ឆ្នេរ ខណៈ​ដែល​ប្រព័ន្ធ​ស្ទាក់​ចាប់​មី​ស៊ី​ល Iron Dome ចាប់​បាន​ជាង ​១.០០០​គ្រាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am