
បណ្តាមេដឹកនាំនៅក្នុងប្រទេសអ៊ុយក្រែន កំពុងឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃសៅរ៍នេះ ដែលគ្មាននណាម្នាក់ក្នុងចំណោមពួកគេចង់មើលឃើញ ឬប្រារព្ធពិធីនោះទេ។ ពួកគេកំពុងព្យាយាមទប់ទល់ការវាយលុករបស់រុស្ស៊ីមកលើទឹកទឹករបស់ពួកគេ រយៈពេលពិតប្រាកដ៥០០ថ្ងៃមកនេះ ហើយជាថ្មីម្តងទៀតពួកគេកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តជួយ។
បណ្តាប្រទេសសម្ព័ន្ធយោធាណាតូ បានផ្តល់ការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុ ចាប់តាំងពីការចាប់ផ្តើម សង្គ្រាម។ ពួកគេមានផែនការគាំទ្រចំពោះការប្តេជ្ញាចិត្ត នៅក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ ក្នុងប្រទេសលីទុយអានី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងចូលរួមការជួបប្រជុំគ្នានោះ។ ទោះជាយ៉ាងណា លោកបាននិយាយកាលពីថ្ងៃសុក្រថា មានកិច្ចព្រមព្រៀងតិចតួច ជុំវិញអានាគតរបស់ប្រទេសលោក នៅក្នុងប្រទេសសម្ព័ន្ធមិត្ត។ លោក Zelenskyy និយាយថា យើងរំពឹងពីលទ្ធផលវិជ្ជមាន ឬ យ៉ាងហោចណាស់ជំហានមួយចំនួន ដែលនឹងនាំយកយើងឲ្យខិតចូលកាន់តែកៀកលទ្ធផលវិជ្ជមាន។
នេះគឺជាបញ្ហាសំខាន់សម្រាប់សន្តិសុខ របស់ពិភពលោកទាំងមូល។ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បានិយាយថា សម្ព័ន្ធមិត្តគឺហ្មត់ចត់អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ហើយសមាជិកទាំងអស់ នឹងបង្កើតក្រុមប្រឹក្សាជាផ្លូវការដើម្បីស្តារទំនាក់ទំនងនយោបាយជាមួយទីក្រុងគីវ។ លោក Stoltenberg និយាយថា លោករំពឹងថា មេដឹកនាំសម្ព័ន្ធមិត្តនឹងបញ្ជាក់ជាថ្មីថា ប្រទេសអ៊ុយក្រែន និងក្លាយជាសមាជិកសម្ព័ន្ធយោធាណាតូ និងរួបរួមលើរបៀបដើម្បីនាំយកអ៊ុយក្រែនឲ្យខិតចូលកាន់តែកៀកដល់គោលដៅរបស់ខ្លួន។
កាលពីថ្ងៃសុក្រ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ដែលរួមមានគ្រាប់បែកចង្កោម ដែលអាចបង្ហាញពីការគំរាមកំហែងដល់ជនស៊ីវិល។ ប្រទេសភាគច្រើន នៅជុំវិញពិភពលោក ហាមប្រាមការប្រើប្រាស់អាវុធប្រភេទនេះ រួមទាំងសមជិកណាតូមួយចំនួន ប៉ុន្តែពុំមែនសហរដ្ឋអាមេរិក អ៊ុយក្រែនឬរុស្ស៊ីនោះទេ។