ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជូនបងប្អូនជនរួមជាតិ នៅយប់ថ្ងៃទី០៨ ខែកក្កដានេះថា ពេលមុនពលរដ្ឋស្វែងរកការផ្តល់ព័ត៌មានឬ រកការជួយពីសម្តេចតាមរយៈហ្វេសបុក។
ពេលនេះសម្តេចបានបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯងដោយងាកទៅប្រើតេឡេក្រាមធ្វីសធឺ តិកតុក(telegram,twitter,TikTok)ជំនួសវិញ។
ដើម្បីទទួលបានព័ត៌មានពីសម្តេច ផ្តល់មតិឲ្យសម្តេច ឬស្នើសុំឲ្យសម្តេចជួយសូមបង្កើតប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង
៣ខាងលើនេះរបស់សម្តេច។
បណ្តាញទាំង៣(telegram,twitter,TikTok) បើកឲ្យចូលមានមតិបានគ្រប់បណ្តាញ។
សម្តេចតេជោក៏ស្នើសូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេក
ហ្វេកបុករបស់សម្តេច ទៅតាមដានគណនីTelegram,twitter,TikTok របស់សម្តេចវិញព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ។
សម្តេចតេជោ បន្តថា បើទោះជាសម្តេចបោះបង់ចោលហ្វេសបុក ប៉ុន្តែសម្តេចនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,

TikTok ។
បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយគ្រាន់តែ Scan QR Code ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖