ព្រះករុណាព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣

2023/07/09 05:50:29 pm        163

កំពង់ឆ្នាំង ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានរៀបចំធ្វើនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា-នក ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។

យាងនិងអញ្ជើញដង្ហែថ្វាយព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រ មានម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាសម្តេចឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និង នេសាទបានរម្លឹកបញ្ជាក់ថា៖ក្រោម​ព្រះរាជ​បញ្ញាញាណ​ដ៏ភ្លឺស្វាងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា”នេះឡើង ចាប់តាំងពីឆ្នាំ១៩៥២មក និងបានបន្សល់ ទុកនូវព្រះរាជបន្ទូលទូន្មាន ឱ្យដាំនិងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាស​ធាតុមាន​ប្រក្រតីភាព ជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។

ផ្អែកលើ​បញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតឡើង​វិញនូវពិធី​បុណ្យរុក្ខទិវា ចាប់តាំងពីឆ្នាំ១៩៩០មក និងបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២។

មកទល់ឆ្នាំ២០២៣នេះ ពិធីបុណ្យរុក្ខទិវាត្រូវបានប្រារព្ធឡើងចំនួន ២៨លើក នៅតាមបណ្តារាជធានី- ខេត្តចំនួន ១៤ នៅទូទាំងប្រទេស ដោយបានបង្កើតជាសួនរុក្ខទិវាទំហំ ៤៦២ហិកតា។ ព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើផ្សេងៗទៀត ក្រៅពីថ្ងៃប្រារព្ធពិធីបុណ្យរុក្ខទិវា នៅគ្រប់ទិសទីទូទាំងប្រទេស ដោយបាន បង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមទីធ្លាវត្តអារាម សាលារៀន រមណីយដ្ឋាននិងសួនឯកជននានា។

ជាសក្ខីភាព រដ្ឋបាលព្រៃឈើបានបណ្តុះនិងដាំកូនឈើជាង២០លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ហើយក្រៅពីនេះ កូនឈើជាច្រើនលានដើមទៀតត្រូវបានបណ្ដុះនិងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិន រាប់បញ្ចូល​ឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត ដូចជា ស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ ស្វាយចន្ទីជាដើម។

ក្រៅពីចម្ការឈើ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានចងក្រងបង្កើតសហគមន៍ ព្រៃឈើចំនួន ៦៤៥ គ្របដណ្តប់លើផ្ទៃដីព្រៃជាង ៥២ម៉ឺនហិកតា នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត និងជំរុញ​ការចូលរួម របស់ប្រជាជនក្នុងការការពារដី និងព្រៃសហគមន៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍​អាស្រ័យ​ផល-អនុផលព្រៃឈើក្នុង ព្រៃសហគមន៍បាន បន្ថែមពីលើមុខរបរកសិកម្ម ឬមុខរបរដទៃទៀត តាមទិសស្លោក "សហគមន៍ព្រៃឈើគ្មានបទល្មើស”។

ឯកឧត្តម រដ្ឋមន្ត្រីឱ្យដឹងថា៖សួនរុក្ខទិវា ៩ កក្កដា ២០២៣នេះ មានទំហំ ១០ហិកតា និងត្រូវដាំកូនធ្នង់ ច្រេស គីនីន គ្រញូង ស្ពៅ និងក្ងោកសរុបជាង ១ម៉ឺន៣ពាន់ដើម។

គួររម្លឹកថា៖កាលឆ្នាំ២០២២ ពិធី រុក្ខទិវា ៩ កក្កដា ថ្នាក់ជាតិ ត្រូវបានធ្វើឡើង នៅស្ថានីយ ផ្សព្វផ្សាយ និង ស្តារព្រៃឈើ សំបួរ មាស ស្ថិត ក្នុង ភូមិ សំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយ បានដាំកូនឈើសរុប ជាង១ម៉ឺន៣ពាន់ដើម លើ ផ្ទៃដី ១០ ហិកតាផងដែរ៕​ ដោយ ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm