តាកែវ៖ យុវជននៃបណ្ដុំអង្គការសង្គមស៊ីវិលនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមបុណ្យខួប និងឆ្លងចេតិយ លោកណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រុមយុវជនបានឱ្យដឹងថា ក្រោយពីលោកបណ្ឌិត កែម ឡី មរណភាពការកសាងចេតិយរបស់លោក មានការរអាក់រអួលសាងសង់បានត្រឹម ៣០ ភាគរយ ក៏អស់លទ្ធភាពមិនអាចសាងសង់បន្តបាននោះទេ។
ដោយមើលឃើញពីការលំបាកទាំងនេះក្រោមការអាណិតអាសូរ និងសណ្ដោសប្រណីពីសំណាក់សម្ដេចេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជួយឧបត្ថមជាបន្តបន្ទាប់ដល់ក្រុមគ្រួសារ ពិសេសការកសាងបង្ហើយចេតិយឱ្យបានរួចរាល់ទាំងស្រុងកាលពីពេលថ្មីៗនេះ និងប្រារព្ធបានធ្វើពិធីបុណ្យឆ្លងនាថ្ងៃទី៩ ខែកក្កដានេះ។
ក្រុមយុវជនបានបំពាក់កម្រងផ្កា គោរពដល់ដួងវិញ្ញាណក្ខន្ធលោកបណ្ឌិនិងបានឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធលោកបណ្ឌិតបានដល់ទីស្ថានបរមសុខកុំបីអាក់ខានឡើយ។
ក្រុមគ្រួសារ និងក្រុមយុវជន សូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បណ្ដាអង្គការសង្គមស៊ីវិលនានា ភ្ញៀវកិត្តិយសជិតឆ្ងាយទាំងអស់ដែលអញ្ជើញចូលរួម ក្នុងកម្មវិធីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងថ្ងៃនេះ៕ ដោយ ៖ វ៉ន ដារ៉ា





