គ.ជ.ប បញ្ជាក់ថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោត៩ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន

2023/07/10 12:50:00 am        92

ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបង្ខិត គ.ជ.ប ស្ថានភាពទូទៅនៃ​ដំណើរការឃោសនា​បោះឆ្នោត​របស់​គណបក្សនយោបាយង ថ្ងៃទីប្រាំបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។

យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំបួននៃយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយចំនួន ១៥ បានធ្វើសកម្មភាពឃោសនា បោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៨ បានហែក្បួនឃោសនា។

នៅថ្ងៃទីប្រាំបួននេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោត ចំនួន ៧ គឺនៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ កណ្តាល កោះកុង ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ និងមណ្ឌល រាជធានីភ្នំពេញ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង កំពង់ធំ កំពត ស្វាយរៀង ពោធិ៍សាត់ តាកែវ និងមណ្ឌល​ខេត្តកំពង់ចាម។​ ​គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនា នៅមណ្ឌលខេត្តព្រៃវែង។ គណបក្សកសិករ ហែក្បួន​ឃោសនា​នៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនា​នៅមណ្ឌល​ខេត្តមណ្ឌលគិរី។ គណបក្សកម្លាំង ប្រជាធិបតេយ្យ ហែក្បួនឃោសនា​នៅមណ្ឌលខេត្តកំពត។ គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនា នៅមណ្ឌលខេត្តព្រះសីហនុ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួន​ឃោសនា​​នៅមណ្ឌលខេត្តតាកែវ។

ក្រៅពីគណបក្សនយោបាយទាំង ៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមាន គណបក្សស្ត្រី​ដើម្បី​ស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្ស ខ្មែរតែមួយ គណបក្ស​ប្រជាធិបតេយ្យ​​​មូលដ្ឋាន គណបក្សយុវជនកម្ពុជា និងគណបក្សធម្មាធិបតេយ្យ បានធ្វើការឃោសនា​បោះឆ្នោតតាម​រយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការ គណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅ​តាម​មណ្ឌល​បោះឆ្នោតដែលខ្លួនឈរ ឈ្មោះ។

គ.ជ.ប បញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយង ថ្ងៃទីប្រាំបួន​នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ ដោយ ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        113
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm