សម្តេចតេជោ ហ៊ុន សែន៖ ការចូលរួមរបស់ចិនក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍

2023/07/10 05:07:44 pm        114

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយជឿជាក់ថា ការ​ចូលរួមដ៏សកម្មរបស់ចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្ត​លើកស្ទួយ​ពហុភាគី​និយម បានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះក្នុង “កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃ​វេទិកាស្តី​ពីសកម្មភាពសកល សម្រាប់ការអភិវឌ្ឍរួម» នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈ​ប្រព័ន្ធវីដេអូដែលកិច្ចប្រជុំរៀបចំឡើងដោយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្តេចបានថ្លែងថា ពិតណាស់ថា, យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែ ស្ថានភាព​សេដ្ឋកិច្ច និងការអភិឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និង ស្រួច​ស្រាល់​ឡើង​ៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច,សង្គមនិងបរិសា្ថន)។

នៅក្នុង​បរិបទខាងលើនេះ, យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ សាធារណរដ្ឋ​ប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការ​បន្ត​លើក​ស្ទួយ​ពហុភាគី​និយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិត​ផ្តួចផ្តើម សន្តិសុខសកល (GSI)» ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែល​បាន​និង​កំពុង​ក្លាយ​ជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុង​ការ​ស្ដារ​សង្គម-សេដ្ឋកិច្ច ឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០។

សម្ដេចតេជោ បានមានប្រសាសន៍ថា «នៅក្នុង​បរិការណ៍​សកលបច្ចុប្បន្ន​ដែល​មាន​និន្នាការ​បែក​ខ្ញែក​ទៅ​ជាពហុប៉ូល, ការលើកកម្ពស់​ការជួយបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ ពិត​ជា​មាន​ភាព​ចំបាច់ មិនអាចខ្វះបាន តាមរយៈ​ការដាក់​ចេញ​នូវ​សកម្មភាព​អនុវត្ត​ជាក់​ស្ដែង​លើ​ការ​អភិវឌ្ឍ​មូល​ធនមនុស្ស, កាត់បន្ថយ​គម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគ ដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំង​ការ​គាំទ្រ​ផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយ នូវបញ្ហាប្រឈម និង ចាប់​ឱ្យ​បាន​នូវ​កាលានុវត្ត​ភាព​នៅក្នុង​ប្រទេសនីមួយៗ។»

តាមរយៈសុន្ទរកថានេះ សម្តេចបានបង្ហាញការយល់ឃើញថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែល​គិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និងកា​រផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ ។

នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់ កម្រិត​កំពូល ក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង បានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)» ។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញ​បន្ថែម​ដល់​គំនិត​ផ្តួច​ផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ មុត សុត 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm