ជើងឯក La Liga រដូវ​កាល​នេះ​ត្រូវ​រង់​ចាំ​ដល់​សប្ដាហ៍​ចុង​ក្រោយ​ បន្ទាប់​ពី​ក្រុម​នៅ​ទីក្រុង​ Madrid ទាំង​ពីរ​សុទ្ធ​តែ​ឈ្នះ

2021/05/17 07:25:20 pm        374

​បាល់ទាត់៖ ​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​ បាន​ឈាន​ដល់​សប្ដាហ៍​ទី​៣៧ ចុង​សប្តាហ៍​កន្លងទៅ​ ខណៈ​ជើងឯក​ត្រូវ​រង់ចាំ​សំរេច​នៅ​សប្តាហ៍​ចុងក្រោយ ​បន្ទាប់ពី​ក្រុម​នៅ​ទីក្រុង Madrid ទាំងពីរ​សុទ្ធតែ​ឈ្នះ​រៀងខ្លួន​។

​​ក្រុម​កំពូល​តារាង Atletico Madrid ស្ទើរ​តែ​បាត់បង់ ៣ពិន្ទុ​ទៅ​ហើយ​ក្នុង​សប្តាហ៍​ទី​៣៧ នេះ​នៅ​ពេល​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Osasuna​។ ​Ante Budimir បានតែ​ត​បញ្ចូល​ទី​ឲ្យ​ Osasuna នាំមុខ​នៅ​នាទី​ទី៧៥ ខណៈ​ដែល​ម៉ោង​ដំណាលគ្នា​នេះ Real Madrid កំពុង​នាំមុខ Athletic Bilbao ដោយ​គ្រាប់​បាល់​របស់ Nacho នៅ​នាទី​ទី៦៨​។ ​មាន​ន័យ​ថា​ ក្រុម​របស់​លោក Zinedine Zidane ឡើងឈរ​លើ​គេ​កំពូល​តារាង​បណ្ដោះអាសន្ន​។ តែ​ជោគវាសនា​របស់ Atletico Madrid ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨២ ដោយ Renan Lodi ស៊ុត​បញ្ចូល​ទី​តាម​ស្មើ មុន​ពេល​ដែល Luis Suarez ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជំនះ​ដ៏​មាន​សារសំខាន់​នៅ​នាទី​ទី៨៨ ចុង​ម៉ោង​ទៅ​ហើយ​។ ​​លទ្ធផល​នេះ​ធ្វើ​អោយ​ក្រុម​របស់​លោក Diego Simeone​ ដែល​នាំមុខ​កំពូល​តារាង​តាំងពី​ខែ​វិច្ឆិកា​នោះ​ បន្ត​នាំមុខ​ដាច់​ក្រុម​លេខ​២ Real Madrid ២​ពិន្ទុ​ដដែល​។

​​ក្រប​ខណ្ឌ La Liga នឹង​បិទ​បញ្ចប់​ចុង​សប្តាហ៍​នេះ​ដោយ Atletico Madrid ធ្វើដំណើរ​ទៅ​ទឹកដី Real Valladolid ខណៈ Real Madrid ទទួល​ភ្ញៀវ Villarreal​។ ​​ចំណែក​ក្រុម​លេខ៣ Barcelona យប់មិញ​បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង​ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Celta Vigo ២-១​។ ​​Lionel Messi ស៊ុត​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី​២៨ មុន​ពេល​ដែល Santi Mina រក​បាន​ ២​គ្រាប់​ម្នាក់ឯង​អោយ Celta Vigo យកឈ្នះ​ការប្រកួត​នេះ​។ ​បរាជ័យ​នេះ​ធ្វើ​អោយ Barcelona នឹង​បញ្ចប់​រដូវ​កាល​ដោយ​នៅ​ក្រៅ Top 2 ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៧-២០០៨៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm