ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៧នេះ ពាក់ព័ន្ធនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដា នេះ ពួកគេរំពឹងថា គោលនយោបាយជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងបានចូលរួមចំណែកលើកស្ទួយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសមត្ថភាព និងចំណេះដឹងច្រើនជាងមុន និងជាពិសេសការទទួល បានសេវាថែទាំសុខភាពសាធារណៈ ។
គោលនយោបាយរបស់បក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធ សាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ធកិច្ចក្នុងប្រព័ន្ធ និងអាចទទួល បានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ ផ្តោតការយកចិត្តទុកដាក់ជាបឋម លើកការផ្តល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិ បាល ។
ពួកគេសន្យាថា នៅថ្ងៃទី២៣ ខែកក្កដា នេះ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត។
គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សម្រាប់អណត្តិទី៧នេះ មានជាអាទិ ថែរក្សាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការ អភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុក ចិត្ត, បន្តតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ, បន្តអនុវត្តអភិវឌ្ឍន៍គ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ និងបន្តអនុវត្តគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ