អាមេរិក៖ បំណាក់ដីដ៍ធំ បានបន្តគំរាមកំហែង ដល់លំនៅឋានជាច្រើនខ្នង នៅទីក្រុង Rolling Hills Estates រដ្ឋកាលីហ្វរនីញ៉ា បន្ទាប់ពីលំនៅឋាន១២ខ្នងត្រូវបានបំផ្លាញនៅពេលដែលជើងភ្នំដែលជាកន្លែងបើកផ្លូវ បានចាប់ផ្តើមបាក់ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។
ស្នាមប្រេះ និងសកម្មភាព ត្រូវបានគេលឺ ពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ ក្រុមមន្ត្រី ព្រួមបារម្ភថា បំណាក់ដីនៅបន្ត ដែលនឹងបង្ខំឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញ។ មនុស្សសរុប១៦នាក់ ត្រូវបានជម្លៀសចេញ។ ពួកគេត្រូវបានផ្តល់ពេលតែ២០នាទី ដើម្បីនាំយករបស់របរ និងចាកចេញពីលំនៅឋាន។
សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានបិទ នៅក្នុងតំបន់ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុបំណាក់ដី។

មន្ត្រីម្នាក់បានសន្និដ្ឋានថា វាអាចបណ្តាលមកពីទឹកដែលកំពុងច្រោះទៅក្នុងដី។ ពលរដ្ឋមួយចំនួននិយាយថា ការលិចធ្លាយទឹកដែលនៅបន្ត អាចជាមូលហេតុ ខណៈពួកគេនិយាយថា ម្ចាស់ផ្ទះមួយខ្នង ទទួលការបង់ថ្លៃទឹកចំនួន១.០០០ដុល្លារ ហើយត្រូវបានគេប្រាប់ថា មានការលិចធ្លាយទឹក។
នៅក្នុងបណ្តាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងតំបន់ L.A. លោក Janice Hahn និយាយថា សកម្មភាពដីកាលពីពេលយប់បានបំផ្លាញលំនៅឋានជាច្រើនខ្នង៕
