អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៨ម៉ឺននាក់ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតតំណាងរាស្រ្ត

2023/07/10 08:23:43 pm        578

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់​អ្នក​សង្កេត​ការណ៍ជាតិ និងអន្តរជាតិចំនួនជាង៨ម៉ឺននាក់​ឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តខាងមុខ។

នៅសល់១២ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើម​ដំណើរការ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្រប​តាមការចែងក្នុងនីតិវិធី និងច្បាប់បោះឆ្នោត ដែលអនុញ្ញាតឲ្យមានការស្នើសុំចូលរួម​សង្កេតការណ៍​បោះឆ្នោតនោះ គិតត្រឹមថ្ងៃនេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​មកពីជាង ១០០ស្ថាប័ន ស្មើនឹងជាង៨ម៉ឺននាក់ ខណៈគ.ជ.ប ប្រកាសបិទបញ្ចប់ការស្នើសុំ​របស់អ្នកសង្កេតការណ៍ជាតិនាថ្ងៃទី១២ កក្កដា ​និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។ ឯកឧត្តមបន្តថា ​ចំពោះតួលេខអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងនីតិកាលទី៧​នេះមាន​ចំនួនច្រើនជាងមុន បើធៀបទៅនឹងនីតិកាលទី៦។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប បានបណ្តុះបណ្តាល និងកំណត់ពីតួនាទី ភារកិច្ចរបស់អ្នក​សង្កេតការណ៍​បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នកសង្កេតការណ៍ទាំងអស់​អនុវត្ត​ដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើលនៃដំណើរការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តខាងមុខ។

លើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិត្រូវ​បំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជាមួយអ្នកសង្កេតការណ៍គ្រប់រូប។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ កក្កដា ដែល​ប្រជាពលរដ្ឋ​មានឈ្នោះក្នុងបញ្ជីចូលរួមជាង៩លាន៧សែននាក់ ក្នុងទីតាំងការិយាល័យ​បោះឆ្នោតជាង២ម៉ឺនការិយាល័យនៅទូទាំង២៥រាជធានី-ខេត្ត៕អត្ថបទ សេក ឧត្តម



អត្ថបទដែលទាក់ទង

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
2026/10/16 07:33:48 pm        1
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
2026/10/16 07:16:14 pm        1
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
2026/10/16 07:11:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

2026/10/16 07:33:48 pm
​មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
2026/10/16 07:26:41 pm
​ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
2026/10/16 07:24:59 pm
​ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
2026/10/16 07:22:51 pm
​ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
2026/10/16 07:21:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 07:40:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/16 09:18:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/17 01:31:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/17 04:33:03 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm