តំបន់​ក្រហម​នៅ​ភ្នំពេញ​ នឹង​រួម​តូច​បន្ថែមទៀត ​មក​ត្រឹម​បិទ​ខ្នង​ផ្ទះ ឬ​អគារ​

2021/05/17 01:49:49 pm        509

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ នឹង​បង្រួម​តំបន់​ក្រហម​ឱ្យ​កាន់តែ​នៅ​តូច​បន្ថែមទៀត​ រហូត​តាម​ខ្នង​ផ្ទះ តាម​អគារ ​ឬ​នៅតាម​ខុន​ដូរ នៅ​ថ្ងៃ​១៩​ ខែឧសភា​នេះ ដើម្បី​ផ្តាច់​ ឬសគល់​នៃ​ជំងឺ​កូ​វីដ​-១៩​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម​ ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ មក​នៅ​ទំហំ​តូច​ជាង​មុន​ រហូតដល់​តាម​ខ្នង​ផ្ទះ​ អគារ ​ឬ​នៅ​តាម​ខុន​ដូរ ​ហើយ​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩​ ខែឧសភា ខាងមុខនេះ ​ដើម្បី​ផ្តាច់​ឬ​សគល់​កូ​វីដ​-១៩ ។ ទោះបីជា​យ៉ាង​ណាក្តី​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ ពិសេស​ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ តាមរយៈ video conference ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នា​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​២០២១ ​ដើម្បី​ពិនិត្យ ពិភាក្សា ​និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​បង្រួម​តំបន់​ក្រហម​ឱ្យនៅ​តូច​រហូត​នៅត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅតាម​ខុន​ដូរ ក្រោយ​ការអនុវត្ត​សេចក្ដីសម្រេច​នៅ​ថ្ងៃ​១៩ ខែឧសភា​ខាងមុខនេះ​។

ឯកឧត្ដម ឃួ​ង ស្រេង មានប្រសាសន៍ថា ​ទីតាំង​តំបន់​ក្រហម ម្ចាស់​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជៀសវាង​ការ​នាំ​ជំងឺ​កូ​វីដ​-១៩​ពី​តំបន់​ក្រហម​នេះ ​ទៅ​ទីតាំង​គេ​ផ្សេងទៀត សុខចិត្ត​ឈឺចាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ​កុំឱ្យ​បន្ត​ការឈឺចាប់​ទៅ​មូលដ្ឋាន​គេ​ផ្សេង​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ចំពោះ​ទីតាំង​ដែល​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​មើល​ការខុសត្រូវ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ទាំង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ និង​ស្បៀងអាហារ ព្រោះថា​ស្បៀង​មាន​គ្រប់គ្រាន់ មិន​ខ្វះ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ​ចំពោះ​ការងារ​ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១៩ ខែឧសភា​ ខាងមុខ គឺ​ការ​បង្រួម​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន មក​នៅ​ត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូ ដូច្នេះ​សូម​តាម​មូលដ្ឋាន​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ​ពិសេស​គឺ​ការអនុវត្ត​ ៣​កុំ និង​៣​ការពារ​៕


​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm