ថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោក Yoon ធ្វើដំណើរទៅកិច្ចប្រជុំរបស់ណាតូ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង និងចិន

2023/07/10 09:08:54 pm        85

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងចាកចេញពីប្រទេសនៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) ដោយស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិកាន់តែស៊ីជម្រៅ ចំពេលមានការកើនឡើងនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង និងភាពតានតឹងពាក់ព័ន្ធនឹងចិន។

ការិយាល័យរបស់ប្រធានាធិបតីបានឲ្យដឹងថា ការចូលរួមរបស់លោក Yoon នៅឯការជួបជុំប្រចាំឆ្នាំរបស់អង្គការណាតូ ដែលចាប់ផ្តើមនៅប្រទេសលីទុយអានី នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា) នេះ រួមជាមួយមេដឹកនាំប្រទេសជប៉ុន អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងត្រូវបន្តដោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសប៉ូឡូញ ដែលចាប់ផ្តើមនៅថ្ងៃពុធ (ទី១២ ខែកក្កដា)។

លោក Yoon បាន និងកំពុងជំរុញឲ្យមានទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងជាមួយអឺរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផ្សេងទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ខណៈពេលដែលបង្កើនការរួមចំណែករបស់ខ្លួន ចំពោះបញ្ហាប្រឈមជាសកលនានា ក្នុងនោះរួមទាំងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការប្រជែងឥទ្ធិពលគ្នា រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។

លោក Yoon បានលើកឡើងថា ជម្លោះថ្មី និងការប្រកួតប្រជែង បានគំរាមកំហែងដល់តម្លៃសកល ពេលលោកចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូជាលើកដំបូងក្នុងនាមជាមេដឹកនាំកូរ៉េខាងត្បូង កាលពីឆ្នាំមុន ហើយមន្ត្រីតំណាងបានប្រាប់ថា នៅឆ្នាំនេះ លោកប្រធានាធិបតីកំពុងសម្លឹងដល់ការបញ្ចេញសារខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង និងបង្កើនកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងសន្តិសុខ ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្រ្គាមនៅអ៊ុយក្រែន។

លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកមួយចំនួន នៅក្រៅវេទិកាកិច្ចប្រជុំ ហើយអនុម័តដោយឡែកពីគ្នានូវឯកសារថ្មីជាមួយអង្គការណាតូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យចំនួន១១ ដោយក្នុងនោះរួមទាំងការមិនរីកសាយភាយ និងសន្តិសុខតាមអ៊ិនធឺណិត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm