សូម៉ាលី៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីបញ្ជាការតំបន់អាហ្វ្រិករវស់សហរដ្ឋអាមេរិក (Africom) ដើម្បីគាំទ្ររដ្ឋាភិបាលសូម៉ាលី បានសម្លាប់ក្រុម ភេរវករ al-Shabaab ចំនួន១០នាក់នៅក្នុងប្រទេសសូម៉ាលី។

ទីបញ្ជាការ Africom បាននិយាយថា ការវាយប្រហារស្វ័យការពាររួម ដែលត្រូវបានអនុវត្តពេញមួយយប់តាមសំណើរបស់រដ្ឋាភិបាលសូម៉ាលី បានធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតទីក្រុង Afmadow ចម្ងាយប្រហែល១០៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kismayo ក្នុងប្រទេសសូម៉ាលី៕
