អាមេរិក៖ បំណាក់ដីបន្តគំរាមកំហែងបន្ថែមទៀតដល់ផ្ទះប្រជាពលរដ្ឋនៅទីក្រុង Rolling Hills Estatesរដ្ឋ Californiaសហរដ្ឋអាមេរិក ក្រោយផ្ទះ ១២ខ្នង ត្រូវបានបំផ្លិចបំផ្លាញពេលដែលបំណាក់ដីបាក់ពីជើងភ្នំធ្លាក់ចុះក្នុងជ្រោះជ្រៅ ។
សំឡេងប្រេះ និងចលនាបំណាក់ដីអាចឮពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃអាទិត្យ ហើយក្រុមមន្រ្តីមានការព្រួយបារម្ភថា បំណាក់ដីនឹងបង្ខំឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋបន្ថែមទៀត ។
មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយពួកគេមានពេលត្រឹម ២០នាទីប៉ុណ្ណោះ ក្នុងការប្រមែប្រមូលរបស់របរ មុននឹងចាកចេញពីផ្ទះរបស់ពួកគេ ។

មន្រ្តីម្នាក់បានព្យាករណ៍ថា បំណាកដីនេះ អាចបណ្តាលមកពីចំហាយទឹកនៅក្រោមដី ។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួន និយាយថា ការលេចជ្រាបតាមទុយយោទឹកអាចជាមូលហេតុដែលនាំឲ្យកើតមានបំណាក់ដីនេះ ស្របពេលដែលពួកគេនិយាយថា ម្ចាស់ផ្ទះមួយចំនួន ទទួលបានវិក្ក័យប័ត្រថ្លៃទឹក ១ពាន់ដុល្លារ ហើយត្រូវបានគេនិយាយប្រាប់ថា វិក្ក័យប័ត្រថ្លៃទឹកអស់ច្រើនបែបនេះ គឺបណ្តាលមកពីការលេចជ្រាបតាមទុយយោទឹកនេះតែម្តង ៕
