ឈីលី-អាហ្សង់ទីន៖ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់(GFZ) បានរាយការណ៍ថា ការរញ្ជួយកម្រិត ៥,៧រ៉ិចទ័រ បានអង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ ។
GFZបានបន្តទៀតថា ការរញ្ជួយដីនេះ កើតមានក្នុងជម្រៅដី ១១២គ.ម ហើយក្រុមអាជ្ញាធរឈីលី នៅពុំទាន់រាយការណ៍ភ្លាមៗនោះទេ ពីការខូចខាត ឬអ្នករងរបួស ។
ដោយឡែក សេវាកម្មឆ្លើយតប និងបង្ការគ្រោះមហន្តរាយជាតិឈីលី(SENAPRED) បាននិយាយថា ភាពរំញ័រ ពុំឈានដល់លក្ខខណ្ឌនាំឲ្យកើតមានរលកយក្សស៊ូណាមិនោះទេ ៕

