ឥណ្ឌា៖ គម្រោងចែកចាយវ៉ាក់សាំងសកល នឹងធានាឲ្យទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ស្មើភាពគ្នាចំនួន ១៤០លានដូសដោយសារវិបត្តិជំងឺ Covid-19 នៅតែបន្តក្នុងប្រទេសឥណ្ឌា។ វិទ្យាស្ថានសេរាំរបស់ឥណ្ឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតតែមួយគត់ សម្រាប់គម្រោង Covax ពុំបានផលិតគ្រប់តម្រូវការតាមផែនការរបស់ខ្លួនទេ ចាប់តាំងពីការនាំចេញត្រូវបានផ្អាកកាលពីខែមីនា។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNICEF បានទិញ និងចែកចាយវ៉ាក់សាំងសម្រាប់គម្រោង Covax។ អង្គការនេះកំពុងជំរុញដល់បណ្ដាប្រទេស G7 និងរដ្ឋនានានៅអឺរ៉ុបចែករំលែកដូសវ៉ាក់សាំងរបស់ខ្លួន។ បណ្ដាប្រទេសទាំងនោះគ្រោងនឹងជួបគ្នានៅក្នុងចក្រភពអង់គ្លេសនៅខែក្រោយ។ អង្គការនេះកំពុងអំពាវនាវដល់ប្រទេសជាសមាជិក G7 ដូចជា កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក ព្រមទាំងសហភាពអឺរ៉ុប បរិច្ចាគវ៉ាក់សាំងបន្ទាន់សេសសល់ពីការផ្គត់ផ្គង់របស់ខ្លួន៕
អត្ថបទ៖ សុខមាន