អតិផរណាអ្នកប្រើប្រាស់របស់ចិន នៅតែមានលំនឹង ក្នុងខែមិថុនា

2023/07/10 10:22:22 pm        92

ទិន្នន័យផ្លូវការ បានបង្ហាញ នៅថ្ងៃចន្ទ (ទី១០ ខែកក្កដា) នេះ ថា អតិផរណាអ្នកប្រើប្រាស់របស់ប្រទេសចិន បានបន្តមានលំនឹងដដែល ក្នុងខែមិថុនា ខណៈដែលតម្លៃទំនិញចេញពីរោងចក្រ ធ្លាក់ចុះយ៉ាងលឿន។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ បានឲ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន ដែលជារង្វាស់អតិផរណាដ៏សំខាន់ នៅតែមិនមានការប្រែប្រួលនោះទេ បើធៀបនឹងដើមឆ្នាំមុន ណៅក្នុងខែមិថុនានេះ បន្ទាប់ពីឃើញមានការកើនឡើង ០,២ភាគរយ កាលបីខែឧសភា។

តម្លៃអាហារ បានហក់ឡើង ២,៣ភាគរយ ក្នុងខែមិថុនា ធៀបនឹងឆ្នាំកន្លងទៅ ដោយកើនឡើងពីកំណើន ១ភាគរយ កាលពីខែឧសភា។ សាច់ជ្រូកដែលជាទំនិញដ៏សំខាន់សម្រាប់ការធ្វើម្ហូបរបស់ចិន ឃើញថា ធ្លាក់ថ្លៃ ៧,២ភាគរយ នៅខែមិថុនា បន្ទាប់ពីធ្លាក់ចុះ៣,២ភាគរយ ក្នុងខែឧសភា។ ទន្ទឹមនឹងនេះដែរ តម្លៃបន្លែស្រស់ ដំឡូង ផ្លែឈើស្រស់ និងបសុបក្សី បានហក់ឡើង ចន្លោះពី ៤,៣ភាគរយ ទៅ ១០,៨ភាគរយ ក្នុងខែមិថុនា។

គួរកត់សម្គាល់ថា តម្លៃសម្រាប់ផលិតផលប្រើប្រាស់ក្នុងឧស្សាហកម្ម បានធ្លាក់ចុះ ២,៧ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីធ្លាក់ចុះ ១,៧ភាគរយ នៅខែឧសភា។ ផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ បានបង្ហាញឲ្យឃើញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ខែមិថុនា បានធ្លាក់ចុះ ០,២ភាគរយ ដែលដូចគ្នាជាមួយនឹងការធ្លាក់ចុះ កាលពីខែមុន។

ការិយាល័យស្ថិតិជាតិ បានបន្ថែមថា សន្ទស្សន៍តម្លៃអ្នកផលិត ដែលជារង្វាស់នៃតម្លៃទំនិញចេញពីរោងចក្រ បានធ្លាក់ចុះ ៥,៤ភាគរយ ធៀបនឹងដើមឆ្នាំមុន ក្នុងខែមិថុនា បន្ទាប់ពីមានការធ្លាក់ចុះប្រចាំឆ្នាំ ៤,៦ភាគរយ ក្នុងខែឧសភា ហើយបើផ្អែកតាមមូលដ្ឋានតម្លៃលក់ប្រចាំខែ សន្ទស្សន៍តម្លៃអ្នកផលិត ធ្លាក់ចុះ ០,៨ភាគរយ ក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ០,៩ភាគរយ កាលពីខែឧសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm