ក្រុមស្រាវជ្រាវ៖ ជម្រៅព្រិលនៅកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមានកម្រាស់៩,៥កន្លះម៉ែត្រ (9.5ម±1.2ម)

2023/07/10 11:17:33 pm        134

ជម្រៅព្រិលចុងក្រោយបំផុតនៅលើកំពូលភ្នំ Qomolangma ឬភ្នំអេវើរ៉េស (Everest) ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកគឺមានកម្រាស់៩,៥កន្លះម៉ែត្រ (9.5ម±1.2ម) នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រចិនដែលបានប្រើវិធីសាស្ត្ររ៉ាដាដើម្បីវាស់ស្ទង់លទ្ធផល។

សមិទ្ធិផលនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិឈ្មោះថា The Cryosphere កាលពីថ្ងៃសុក្រ ដោយផ្តល់នូវទិន្នន័យយោងដ៏មានតម្លៃសម្រាប់សិក្សាពីការផ្លាស់ប្តូជាក់ស្តែងនៅក្នុងរយៈកម្ពស់ខ្ពស់បំផុត និងស្រទាប់ថ្មនៅលើកំពូលភ្នំ Qomolangma ឬភ្នំអេវើរ៉េស (Everest)នេះ។

ក្រុមការងារបានប្រើអង់តែនបញ្ជូននិងទទួលតែមួយនៅប្រេកង់ ១.០០០មេហ្គាហឺត (MHz) ដោយចាប់ផ្តើមការវាស់វែងពីផ្ទាំងថ្មដែលលាតត្រដាងនៅផ្នែកខាងលើនៃភ្នំ Qomolangma ហើយបន្តដំណើរឆ្ពោះទៅរកចំណុចកំពូល។ ការវាស់វែងតាមរ៉ាដាបានបង្ហាញថា ជម្រៅព្រិលនៅកំពូលភ្នំនេះគឺលើសពីលទ្ធផលដែលបានរាយការណ៍ពីមុន។

ការវាស់ស្ទង់រ៉ាដាបានបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗនៃជម្រៅព្រិលនៅតាមបណ្តោយជម្រាលភាគខាងជើង ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្រាវជ្រាវក្នុងការបកស្រាយទិន្នន័យយ៉ាងជាក់លាក់។

លទ្ធផលវាស់ស្ទង់នឹងផ្តល់ការគាំទ្រទិន្នន័យសម្រាប់ការសិក្សាអំពីការផ្លាស់ប្តូរជាក់លាក់នៃគ្រីយ៉ូស្វ៊ែរឬប្រព័ន្ធកំណកមណ្ឌលមានរយៈកម្ពស់ខ្ពស់ខ្លាំង និងលីតូស្វ៊ែរឬសិលាមណ្ឌលនៅកំពូលភ្នំ Qomolangma ហើយក៏ផ្តល់នូវទិសដៅថ្មីសម្រាប់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីបម្រែបម្រួលអាកាសធាតុក្នុងរយៈកម្ពស់ដ៏ខ្ពស់ នេះបើយោងតាមលោក Yao Tandong ប្រធានក្រុមស្រាវជ្រាវនៃបេសកកម្មវិទ្យាសាស្ត្រទីពីរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm