ក្រសួងសុខាភិបាល​ថា​ ការឆ្លង​រាល់ថ្ងៃ​នៅតែ​ជា​ក្ដីបារម្ភ ​ទោះ​មានការ​ថយ​ចុះ​ក្ដី

2021/05/17 07:57:53 pm        1.2 K

ភ្នំពេញ ៖ រយៈពេល​ប្រមាណ​១​សប្ដាហ៍​នេះ ​ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះក្រោម​ចំនួន ៥០០ ករណី​។ ជុំវិញ​ការធ្លាក់ចុះ​នៃ​ការឆ្លង​នេះ ​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​លើកឡើង​កាលពី​ចុង​សប្ដាហ៍​ថា ការឆ្លង​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ពិតជា​មានការ​ធ្លាក់​ចុះ​មែន ​តែបើ​មើល​ក្រាហ្វិក​ នៃ​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​មាន​ចំនួន​ច្រើន​នៅឡើយ ​ហើយ​ក្ដី​បារម្ភ​មួយទៀត​គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​។

ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដោយ​ស្ថិតក្រោម​ចំនួន ៥០០ ករណី​ក្នុង​មួយថ្ងៃ​។ ជុំវិញ​ការ​ធ្លាក់ចុះ​ចំនួន​ឆ្លង​នេះ លោកជំទាវ ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លើកឡើងថា ​វា​នៅតែ​ជា​ក្ដី​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​វិធានការ​ការពារ​ចាំបាច់​បំផុត​។ លោកជំទាវ​ថា ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ពិតជា​មាន​ធ្លាក់​ចុះ​មួយ​ចំនួន​ពិតមែន​ តែបើ​មើល​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​ការ​ឆ្លង​ក្នុង​ខែ​ ឧសភា​នេះ​ស្ថិតក្នុង​ចំនួន​ច្រើន ស្រប​ពេល​ដែល​ខែឧសភា ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​។

ជា​ក្ដី​ព្រួយបារម្ភ​មួយទៀត ដែល​លោកជំទាវ​ បានលើកឡើង​នោះ គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​ទាំង​វីរុស​បំប្លែង​ថ្មី​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស និង​វីរុស​បំប្លែង​ថ្មី​ដែល​មាន​ប្រភព​ពី​ប្រទេស ឥណ្ឌា​។ លោកជំទាវ​ថា សព្វថ្ងៃ​វីរុស​បំប្លែង​ថ្មី​មកពី​អង់គ្លេស​ គឺមាន​វត្តមាន​ចរាចរណ៍​នៅ​កម្ពុជា​ហើយ ​ចំណែក​វត្តមាន​វីរុស​បំប្លែង​ថ្មី​ពី​ឥណ្ឌា​វិញ ​គឺ​កំពុង​រីក​រាលដាល​ទៅ​ប្រទេស​ជាច្រើន ​ជា​ក្ដី​ព្រួយបារម្ភ​សកល ហើយ​វីរុស​នេះ​ ក៏​ធ្លាប់បាន​រកឃើញ​នៅ​កម្ពុជា​ ១​ករណី​ផងដែរ ជា​ករណី​នាំចូល​ហើយ​បាន​ព្យាបាល​ជាសះស្បើយ​។

ការធ្លាក់ចុះ​នៃ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ប្រមាណ​១​សប្ដាហ៍​មកនេះ ប្រជាពលរដ្ឋ​ក៏​បង្ហាញ​ការ​សាទរ​ផងដែរ​។ ទន្ទឹម​នឹង​ភាព​រីករាយ​នេះ ពួកគាត់​ថា​ការរស់នៅ និង​ការប្រកប​របរ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់ គឺ​នៅតែ​រក្សា​ការប្រុងប្រយ័ត្ន​អនុវត្ត​វិធានការ​ការពារ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល មិន​ប្រហែស​នោះទេ​។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​កូ​វីដ​-១៩​។ ក្នុង​នោះ​រាជរដ្ឋាភិបាល ក៏បាន​ស្វះ​ស្វែងរក​ជំនួយ និង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​ គិត​ត្រឹម​ថ្ងៃទី ១៦ឧសភា ​ ម្សិលមិញ​នេះ កម្ពុជា​ក៏បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២ ០៨២ ២៨២ នាក់​គិត​ជា​ភាគរយ​ស្មើនឹង ២០,៨២ ភាគរយ នៃ​គោលដៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ១០​លាន​នាក់​៕

​អត្ថបទ​ ៖​ គឹម​ហុក 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        73
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm