
នៅតាមដងផ្លូវ និងនៅលើទីលានចតុរង្គកណ្តាលវាលនៅក្នុងរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ស្ទើតែគ្មានមនុស្សទាល់តែសោះ កាលពីថ្ងៃអាទិត្យ ពេលដែលភ្ញៀវ និងប្រជាពលរដ្ឋក្នុងស្រុក ដែលពុំបានចាកចេញពីទីក្រុង បានរកទីកន្លែងណាដែលមានម្លប់។
សីតុណ្ហភាព បានកើនឡើងជាង ៣០អង្សាសេនៅទីក្រុងប៊ែរឡាំង ចាប់តាំងពីថ្ងៃសុក្ររហូតមក ហើយការព្រមានអាកាសធាតុអាក្រក់ បានចេញដោយសេវាកម្មឧតុនិយមអាល្លឺម៉ង់ សម្រាប់តំបន់ភាគច្រើននៅទូទាំងប្រទេស។
នៅទីក្រុង Cologne ការដង្ហែក្បួនទិវាឥន្ទធនូ Christopher Street Day បានធ្វើឡើងផងដែរនៅក្រោមកម្តៅព្រះអាទិត្យដ៏ហួតហែង។ យោងតាមការព្យាករណ៍ឧតុនិយមអាល្លឺម៉ង់ បានឲ្យដឹងថា រលកកម្តៅនឹងបន្តកើតមានរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ក្នុងនោះការព្រមានពីព្យុះ បានចេញផងដែរនៅតំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់៕
