សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគេន​ទៀន​ព្រះវស្សា ដល់​វត្ត​ចំនួន​១៨ នៅក្នុង​ខេត្តពោធិ៍សាត់​

2023/07/11 12:24:20 am        133

ភ្នំពេញ៖ ​ក្នុងឱកាស​ចូលមក​ដល់​នៃ​ការចូល​ព្រះវស្សា​នាពេល​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយចំនួន​ដល់​វត្ត ចំនួន​១៨ នៅក្នុង​ខេត្តពោធិ៍សាត់​។​

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​សម្រាប់​ព្រះសង្ឃ​ត្រៀម​ចូល ព្រះវស្សា​នាពេល​ខាងមុខនេះ ត្រូវបាន​អញ្ជើញ​រៀបចំឡើង​ដោយ​អ្នក ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ​និង​អ្នកឧកញ៉ា គៀន ស្រី​នាង នៅឯ​គេហដ្ឋាន​ក្នុង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣​។ ក្នុង​ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកឪពុក អ្នក​ម្តាយ របស់​អ្នកឧកញ៉ា និង​ញាតិមិត្ត​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។

​ក្នុង​ពិធី​ដ៏​សែន​រីករាយ និង​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​នោះ អ្នកឧកញ៉ា ទ្រី ភាព និង​អ្នកឧកញ៉ា គៀន ស្រី​នាង បាន​បូជា​ទៀនធូប​ផ្កា​ភ្ញី ដល់ ព្រះ រតនត្រ័យ​។ បន្ទាប់មក​តាអាចារ្យ​ក៏បាន​ដឹកនាំ​ធ្វើ​កិច្ច​តាម​ពិធីសាសនា រួមមាន​ការធ្វើ​បទ​នមសការ​ព្រះ​រតនត្រ័យ សមាទានសីល​ជាដើម និង​ការ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ទៅដល់​វត្ត​ទាំង​១៨​។​

​ការ​ប្រ​គេ​ទៀន​ព្រះវស្សា ជា​ប្រពៃណី និង​ជា​ទំនៀមទម្លាប់​មួយ​របស់ប្រជាពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ធ្វើឡើង​នៅមុន​ការចូល​មកដល់​នៃ​បុណ្យចូលព្រះវស្សា​។ បុណ្យ​ចូល​ព្រះវស្សា​នៅ​ឆ្នាំនេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ ១​រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័កព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៣​។

បុណ្យ​ចូល​ព្រះវស្សា​ដែលមាន​រយៈពេល ប្រមាណ​ជា​៣​ខែ​នេះ ជា​ពេលវេលា​មួយ​ដែល​ព្រះសង្ឃ​ពិបាក​និមន្តបិណ្ឌ បាត្រ​ព្រោះ​ជា​រដូវភ្លៀង​។ អាស្រ័យ​ហេតុនេះហើយ ទើប​ប្រជា​ពុទ្ធ បរិ ស័​ទ​ខ្មែរ តែងមាន​ការរៀបចំ​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​សម្រាប់​អុជ​បំភ្លឺ ក្នុង​ទី​អារាម ព្រមទាំង​មានការ​ប្រគេន​នូវ​ទេយ្យទាន​ផ្សេងៗ​សម្រាប់​ជា ចង្ហាន់​ព្រះសង្ឃ​ក្នុង​កំលុង​រដូវវស្សា ដែល​ពិបាក​និមន្ត​បិណ្ឌ​បាត្រ​នេះ​។​

​ជា​រៀងរាល់​ឆ្នាំមុន​ការចូល​មកដល់​ថ្ងៃបុណ្យ​ចូល​ព្រះវស្សា សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង បានរៀបចំ​ប្រគេន​ទៀន ព្រះវស្សា និង​ទេយ្យទាន​គ្រប់​ទី​អារាម នៅ ទូទាំងប្រទេស និយាយ​ដោយ ឡែក​សម្រាប់​ខេត្តពោធិ៍សាត់ តាមរយៈ​អ្នកឧកញ៉ា ទ្រី ភាព ក៏​តែងតែ បាន ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ដល់​វត្ត​នានា​មិនដែល​ខាន នោះ ឡើយ​។ វត្ត​ទាំង​១៨ ដែល​ត្រូវ​បានរៀបចំ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន នា ព្រឹក​មិញ​នេះ មកពី​ក្រុង​ពោធិ៍សាត់ ស្រុក​បាកាន ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង​។

​ក្រៅតែពី​ប្រគេន​ទៀន​ព្រះវស្សា​ក្នុង​មួយ​វត្ត​មួយគូ​ហើយ អ្នកឧកញ៉ា ទ្រី ភាព និង​អ្នកឧកញ៉ា គៀន ស្រី​នាង ក៏មាន​សទ្ធា ទេយ្យទាន​ផ្សេងៗ​ទៀត​រួមមាន​៖ បច្ច័យបួន​សម្រាប់​ព្រះសង្ឃ ១៨​អង្គ ក្នុង​មួយអង្គ ១,៧៦០,០០០​រៀល បច្ច័យ​សម្រាប់​ចង្ហាន់​ព្រះសង្ឃ ក្នុងមួយវត្ត ១,០០,០០០​រៀល លាង ១៨​កញ្ចប់ សម្ភារៈ​សិក្សា ១៨កញ្ចប់ អង្ករ​ក្នុង​មួយ​វត្ត ១០០​គីឡូក្រាម មី ទឹកដោះគោ​ខាប់ ត្រីខកំប៉ុង សាច់ជ្រូក​ផាត់ ទឹកត្រី ទឹក​ស៊ី​អ៉ី​វ ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ​។​

​ក្រៅតែពី​ការ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ទៅតាម​ទី​អារាម និង ព្រះសង្ឃ​ហើយ​នោះ ក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ ក៏មាន​ការរៀបចំ​ចែកទាន ដល់ លោកយាយ​លោកតា ៣៤០​នាក់ ក្នុង ១​នាក់​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​ក្រ​ម៉ា​២​ផងដែរ​។ បន្ថែម​ពីលើ​នោះ អ្នកឧកញ៉ា ទ្រី ភាព និង​អ្នកឧកញ៉ា គៀន ស្រី​នាង ក៏បាន​រៀបចំ​ចង្ហាន់​ថ្ងៃត្រង់​ប្រគេន​ព្រះសង្ឃ​ទាំង​១៨​អង្គ និង​ជូន​ដល់ លោក យាយ​លោកតា ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ផងដែរ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm