
តន្រ្តីនាងមច្ឆាដែលសម្តែងនៅពិធីបុណ្យតន្រ្តីក្រោមទឹកប្រចាំឆ្នាំ Lower Keysកាលពីថ្ងៃសៅ័រ មានការចូលរួមពីក្រុមអ្នកមុជទឹកអាជីព និងអ្នកមុជទឹកកម្សាន្តលេង នៅកោះ Florida Keys ស្របពេលឆ្លុះបញ្ចាំងពីការអភិរក្សាផ្កាថ្មប៉ប្រះទឹករស់នៅសហរដ្ឋអាមេរិក ។
ក្រុមអ្នកមុជទឹកដែលពួកគេមួយចំនួនស្លៀកពាក់ជានាងមច្ឆា លេងឧបករណ៍ភ្លេងនៅផ្កាថ្មប៉ប្រះទឹក Looe Key ក្នុងដែនសមុទ្រជាតិ ដើម្បីលើកកម្ពស់ការមុជទឹកដែលមានទំនួលខុសត្រូវចំពោះបរិស្ថាន និងការពារផ្កាថ្មប៉ប្រះទឹកដ៏មានតម្លៃក្នុងតំបន់ ។
ឧបករណ៍បំពងសម្លេង បានព្យួរនៅពីក្រោមទូកមុជទឹក ដើម្បីផ្សាយការប្រគុំតន្រ្តីនេះ ស្របពេលដែលក្រុមអ្នកមុជទឹកមើលការសម្តែង៕
