
ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានកើនឡើងនៅថ្ងៃចន្ទ ទី១០ ខែកក្កដានេះ បន្ទាប់ពីប្រទេសចិនបានចេញការផាកពិន័យចំនួន៧,១២ ពាន់លានយ័ន ឬ ៩៨៤ លានដុល្លារ សម្រាប់ក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Ant Group កាលពីថ្ងៃសុក្រ ទី៧ កក្កដា ដោយបញ្ចប់ការសើររើឡើងវិញច្បាប់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុន fintech ។ វិនិយោគិន សង្ឃឹមថាការផាកពិន័យនេះនឹងជាជំហានដ៏សំខាន់ ដើម្បីបញ្ចប់ការបង្ក្រាបលើវិស័យអ៊ីនធឺណិតទាំងមូលរបស់ប្រទេស។ ការពិន័យនេះស្មើនឹងការផាកពិន័យ ធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិតនៅក្នុងប្រទេសចិន។
ធនាគារប្រជាជនចិន (PBOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាក្រុមហ៊ុន Ant និងសាខាក្រុម របស់ខ្លួនបានបំពានច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យនានា រួមទាំងអភិបាលកិច្ចសាជីវកម្ម ការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ ការទូទាត់ប្រាក់ និងការដោះស្រាយអាជីវកម្ម ព្រមទាំងកាតព្វកិច្ចប្រឆាំងការលាងលុយ។
បន្ទាប់ពីការពិន័យកាលពីថ្ងៃសុក្រក្រុមហ៊ុន Ant បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា នូវការទិញភាគហ៊ុនត្រឡប់មកវិញដែលមានតម្លៃក្រុមហ៊ុន ៧៨,៥៤ ពាន់លានដុល្លារដែលទាបជាង ៣១៥ ពាន់លានដុល្លារដែលត្រូវបានប្រកាសលក់នៅក្នុងការផ្តល់ជាសាធារណៈបឋម(IPO) ដែលត្រូវបានបោះបង់ចោលកាលពីឆ្នាំ ២០២០ ប៉ុន្តែផ្តល់លំហូរសាច់ប្រាក់ងាយដល់វិនិយោគិន។