
សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស១០នាក់បានរងរបួស ដែលក្នុងនោះមនុស្ស៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្មាននរណាម្នាក់របួសធ្ងន់ធ្ងរទេ នៅក្នុងពិធីបុណ្យរត់ប្រណាំងគោឡើងកលើទីបួនដ៏គ្រោះថ្នាក់និងរំភើប នៅទីក្រុង Pamplona ប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ (៩ កក្កដា)នេះ។
ជារៀងរាល់ឆ្នាំមានអ្នកទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោកទៅទស្សនាពិធីបុណ្យរយៈពេលមួយសប្តាហ៍នេះ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ទី១៤ ខែកក្កដា ដើម្បីមើលអ្នករត់ប្រណាំងចម្ងាយ ៨៧៥ម៉ែត្រ (០,៥៤ម៉ាយ) ដែលដេញតាមប្រយុទ្ធជាមួយគោឡើងក និងគ្រប់គ្រងសត្វគោនោះឲ្យមានក្នុងរយៈពេលជាង ២ទៅ៣នាទីទៅកាន់សង្វៀនសត្វគោដែលជាទីបញ្ចប់នៃការប្រណាំងនេះ។
ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅម៉ោង ៨ព្រឹករៀងរាល់ព្រឹកចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១៤ខែកក្កដា។ ឆ្នាំនេះជាខួបលើកទី ១០០នៃដំណើរទស្សនាលើកដំបូងរបស់អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Ernest Hemingway ក្នុងការទៅទស្សនាពិធីបុណ្យនេះ បានធ្វើឱ្យមានភាពល្បីល្បាញជាអន្តរជាតិនៅក្នុងប្រលោមលោកឆ្នាំ១៩២៦ ដែលមានចំណងជើងថា "ព្រះអាទិត្យរះ (The Sun also Rises)"៕
