
ពិធីបុណ្យសត្វចិញ្ចឹមរយៈពេល ២ថ្ងៃនៅរដ្ឋភាគខាងត្បូង Tamil Nadu ប្រទេសឥណ្ឌា បានចាប់ផ្តើមហើយ ដោយក្រុមអ្នកស្រលាញ់ចូលចិត្តសត្វចិញ្ចឹមនៅទូទាំងប្រទេស បានមកលេងកម្សាន្តនៅក្នុងពិធីបុណ្យមួយនេះ ។
ពិធីបុណ្យនេះ មានការសម្តែងយ៉ាងពិសេសរបស់សត្វឆ្មា ក្នុងនោះសត្វឆ្មាដែលចូលរួមមានទាំងពូជបង្កាត់សត្វឆ្មាបរទេសជាច្រើនដូចជា Persians(ពែក្ស៊ី), Serbians(ស៊ែរប៊ី) Maine Coonហើយនិងសត្វឆ្មាក្នុងស្រុកជាច្រើនក្បាលទៀតរបស់ប្រទេសឥណ្ឌា ។
ភ្ញៀវដែលចូលរួម បានលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយសត្វចិញ្ចឹមដែលពួកគេស្រលាញ់ចូលចិត្តនៅក្នុងពិធីបុណ្យ ។
នៅក្នុងកម្មវិធីបុណ្យនេះដែរ គេឃើញមានវត្តមាននៃសបុសត្វជាច្រើនប្រភេទទៀត ដូចជាគោក្របី សេះ អូដ្ឋ ប្រភេទសត្វល្មូន ហើយការផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានស្តីពីការបង្កាត់សត្វចិញ្ចឹម ការចុះបញ្ជី និងការផ្សាំមីក្រូឈីប ៕