Jack Miller ឈ្នះ​ការ​ប្រណាំង​ម៉ូតូ GP នៅ​បារាំង​ ស្រប​ពេល Joan Mir និង Marc Marquez មិន​អាច​បញ្ចប់​ការ​ប្រកួត​បាន​

2021/05/17 08:13:10 pm        204

​ប្រណាំង​ម៉ូតូ​៖ ​កីឡាករ​អូស្ត្រាលី Jack Miller បាន​យកឈ្នះ​ការប្រកួតប្រណាំង​ម៉ូតូ GP នៅ​លើ​ទឹកដី​បារាំង​ ស្រប​ពេល​ដែល​អ្នកការពា​រ​ជើងឯក Joan Mir និង Marc Marquez មិន​អាច​បញ្ចប់​ការប្រកួត​បាន​។ ​នេះ​ជា​ជ័យជំនះ​ពីរ​ទីលាន​ជាប់​គ្នា​ហើយ​សំរាប់ Jack Miller ដែល​ជិះ​ម៉ូតូ Ducati ខណៈ​ការប្រកួត​នៅ​បារាំង​លើកនេះពោរពេញ​ដោយ​គ្រោះថ្នាក់​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

​​ជ័យជំនះ​របស់ Jack Miller បានធ្វើអោយ​គេ​ក្លាយជា​កីឡាករ​អូស្ត្រាលី​ម្នាក់ទៀត ​ដែល​ឈ្នះ​ពីរ​ទីលាន​ជាប់​គ្នា​បន្ទាប់ពី Casey Stoner ដែល​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ២០១២​។ ​លេខ២ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Johann Zarco ​និង​លេខ៣ ក៏​ជា​កីឡាករ​បារាំង​ផង​ដែរ​គឺ Fabio Quartararo ​របស់​ក្រុម Yamaha​។ ​សរុប​ពិន្ទុ​ក្នុង​តារាង​ជើងឯក​ក្រោយ​ប្រណាំង​បាន ៣ទីលាន​រដូវ​កាល​នេះ​កីឡាករ​បារាំង Fabio Quartararo ​នាំមុខគេ​មាន ៨០ពិន្ទុ​តាម​ពីក្រោយ​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia​ មាន ៧៩ពិន្ទុ​, លេខ៣ Johann Zarco មាន ៦៨ពិន្ទុ, Jack Miller លេខ៤ មាន ៦៤ពិន្ទុ និង​លេខ៥ កីឡាករ​អេ​ស្ប៉ា​ញ Maverick Vinales មាន ៥៦ពិន្ទុ​។ ​ទីលាន​ទី៤ រដូវ​កាល​នេះ​នឹង​បន្តទៅ​ប្រទេស​អ៊ីតាលី​ចុងខែ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        114
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        127
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm