លោក Nassar វេជ្ជបណ្ឌិតដ៏អាម៉ាស់ដែលបំពានលើកីឡាការិនីកាយសម្ព័ន្ធអាមេរិក ត្រូវបានចាក់ក្នុងពន្ធនាគារ

2023/07/11 06:11:35 pm        150

អាមេរិក៖ បណ្ដាញសារព័ត៌មាន នៅសហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតខូចកេរ្តិ៍ឈ្មោះម្នាក់ លោក Larry Nassar ដែលជាគ្រូពេទ្យប្រចាំកីឡាកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងដែលត្រូវបានកាត់ទោសពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេង ត្រូវបានចាក់ជាច្រើនកាំបិត ដោយអ្នកទោសម្នាក់ទៀត ក្នុងពន្ធនាគារ តែស្ថិតក្នុងស្ថានភាពរឹងមាំធម្មតា កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា)។

ការិយាល័យពន្ធនាគារសហព័ន្ធ បានបញ្ជាក់ថា អ្នកទោសនៅពន្ធនាគារទោសឧក្រិដ្ឋរបស់សហរដ្ឋអាមេរិក Coleman ក្នុងរដ្ឋផ្លរីដា ត្រូវបានគេវាយដំ កាលពីរសៀលថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ប៉ុន្តែបានបដិសេធមិនបង្ហាញអត្តសញ្ញាណអ្នកទោសនេះទេ ដោយសារបារម្ភឯកជនភាព និងសន្តិសុខ។

អ្នកនាំពាក្យការិយាល័យលោក Benjamin O'Cone បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បុគ្គលិកឆ្លើយតប បានចាប់ផ្តើមភ្លាមៗនូវវិធីការសង្គ្រោះជីវិត។ អ្នកទោសត្រូវបានដឹកដោយបុគ្គលិកសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល និងវាយតម្លៃបន្ថែមលើស្ថានភាពរបួស»។

លោក Joe Rojas ប្រធានសហជីពរបស់មន្ត្រីកែប្រែក្នុងតំបន់ បានប្រាប់សារព័ត៌មាន CNN ថា លោក Nassar ដែលកំពុងជាប់ទោសរាប់ទសវត្សរ៍ បន្ទាប់ពីការកាត់ទោស ក្នុងឆ្នាំ២០១៨ ត្រូវបានចាក់ ១០ដង ដោយចាក់ត្រូវក ២ដង ខ្នង ២ដង និងចំដើមទ្រូង ៦ដង។ 

សូមបញ្ជាក់ថា លោក Nassar ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៧៥ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេងជាច្រើនរូប ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យស្ដិតក្រោមការថែទាំរបស់លោក ដោយក្នុងចំណោមកីឡាការិនីទាំងនោះ ក៏រួមមានទាំងម្ចាស់មេដាយមាសអូឡាំពិក Simone Biles, Aly Raisman និង McKayla Maroney ផងដែរ។

ការកាត់ទោសចំពោះរូបលោក បានធ្វើឡើងបន្ទាប់ពីសវនាការវិសាមញ្ញរយៈពេលមួយសប្តាហ៍ ដោយក្នុងចំណោមជនរងគ្រោះចំនួន ១៦០នាក់របស់លោក ដែលភាគច្រើនជាអនីតិជន នៅពេលដែលពួកគេត្រូវបានរំលោភបំពាននោះ បានប្រាប់រឿងរ៉ាវរបស់ពួកគេដោយមិនមានការរារែក ឬតក់ស្លុតនោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm