អ៊ីស្លង់៖ ការិយាល័យឧតុនិយមរបស់ប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ភ្នំភ្លើងមួយបានផ្ទុះនៅលើឧបទ្វីប រ៉ីយ៉ាន(Reykjanes) ភាគនិរតីប្រទេសអ៊ីស្លង់ ក្បែររដ្ឋធានី រ៉ីយ៉ាវីក(Reykjavik) បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំងនៅក្នុងតំបន់នោះ។
រូបភាព និងវីដេអូ បង្ហាញពីកម្អែភ្នំភ្លើង និងផ្សែងហុយចេញពីស្នាមប្រេះ ពីក្នុងដីនៅផ្នែកម្ខាងភ្នំនោះ។ ឧបទ្វីប Reykjanes គឺជាចំណុចក្តៅនៃភ្នំភ្លើង និងរញ្ជួយដី នៅភាគនិរតីរដ្ឋធានី Reykjavik ។
កាលពីខែមីនា ឆ្នាំ ២០២១ ប្រភពកម្អែភ្នំភ្លើងបានផ្ទុះចេញយ៉ាងខ្លាំងពីស្នាមប្រេះមានចម្ងាយ ៥០០ទៅ ៧,៥០0 ម៉ែត្រ ពីក្នុងដីនៅក្នុងប្រព័ន្ធភ្នំភ្លើង ហ្វាហ្គ្រាដាលចាល(Fagradalsfjall) ។
សំណុំផ្សែងព័ណ៌ផេះបានបក់មកលើទីតាំងឆ្ងាយ ខណៈភ្នំភ្លើងនៅឧបទ្វីប Reykjanes បានផ្ទុះ។
លោក Matthew Roberts មកពីផ្នែកសេវាកម្ម និងស្រាវជ្រាវនៃការិយាល័យឧតុនិយម បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា នៅពេលនេះ វាជាការផ្ទុះតូចមួយបណ្ណោះ។ លោកនិយាយាថា ពុំមានគ្រោះថ្នាក់ដោយផ្ទាល់ចំពោះប្រជាជនដែលរស់នៅក្នុងតំបន់នេះនោះទេ៕

