Threads ដែលជាគូប្រជែង Twitter កើនអ្នកប្រើប្រាស់ដល់ ១០០លាននាក់ លឿនជាងកម្មវិធី ChatGPT

2023/07/11 06:51:44 pm        108

អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយ កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា វេទិការបស់ក្រុមហ៊ុន Meta Platforms' (META.O) គឺកម្មវិធី Threads ដែលជាគូប្រជែងរបស់បណ្ដាញសង្គម Twitter ទទួលបានការចុះឈ្មោះប្រើប្រាស់ចំនួន ១០០លាននាក់ បន្ទាប់ពីចាប់ផ្ដើមបើកដំណើរការរយៈពេល ៥ថ្ងៃ ដោយចំនួននេះ បានវ៉ាដាច់កម្មវិធី ChatGPT ក្នុងនាមជាវេទិកាអនឡាញ ដែលកើនឡើងយ៉ាងឆាប់រហ័សបំផុត ក្នុងការសម្រេចបានដល់ចំណុចនេះ។

Threads បានបង្កើតកំណត់ត្រា សម្រាប់កំណើនអ្នកប្រើប្រាស់ ចាប់តាំងពីការបើកដំណើរការ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដោយតារាល្បីៗ អ្នកនយោបាយ និងអ្នកសារព័ត៌មានផ្សេងទៀតបានចូលរួមប្រើប្រាស់វេទិកានេះ ដែលនាំឲ្យអ្នកវិភាគមើលឃើញថា ជាការគំរាមកំហែងដំបូងយ៉ាងខ្លាំងក្លា ចំពោះកម្មវិធីមីក្រូប្លុក (ការរួមបញ្ចូលគ្នានៃការសរសេរប្លុក និងផ្ញើសារភ្លាមៗលើអនឡាន) របស់លោក Elon Musk។

យោងតាមការសិក្សារបស់ក្រុមហ៊ុន UBS បានឲ្យដឹងថា ល្បឿនរបស់កម្មវិធី ដែលមានអ្នកប្រើប្រាស់រហូតដល់ ១០០លាននាក់នេះ គឺលឿនជាងកម្មវិធី ChatGPT ដែលគ្រប់គ្រងដោយមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្តរបស់អាមេរិក OpenAI ដែលបានក្លាយជាកម្មវិធីអ្នកប្រើប្រាស់ដែលរីកលូតលាស់លឿនបំផុត ក្នុងប្រវត្តិសាស្ត្រ កាលពីខែមករា ពោលគឺប្រហែល ២ខែបន្ទាប់ពីការចាប់ផ្តើមដាក់ចេញរបស់ខ្លួន។

គេហទំព័រ Similarweb បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើមដាក់ចេញនូវកម្មវិធី Threads ការប្រើប្រាស់លើបណ្ដាញសង្គម Twitter បានធ្លាក់ចុះ ១១ភាគរយ ធៀបនឹងឆ្នាំមុន តែធ្លាក់ចុះ៤ភាគរយ បើធៀបនឹងការធ្លាក់ចុះពី ១ឆ្នាំ ទៅ ១ឆ្នាំ គិតត្រឹមខែមិថុនា។ ចំណែកភាគហ៊ុនរបស់ Meta បានឡើងជិត ១,២ភាគរយ កាលពីថ្ងៃចន្ទ ហើយកើនឡើងច្រើនជាង ១៤០ភាគរយ មកទល់ពេលនេះ ក្នុងឆ្នាំនេះ។

លោក Musk បានឆ្លើយតបទៅនឹងការមកដល់របស់កម្មវិធី Threads ដោយការចំអក និងគំរាមប្តឹងក្រុមហ៊ុន Meta ដោយចោទថា បណ្ដាញសង្គមនេះ បានប្រើប្រាស់ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ផ្សេងទៀត ដើម្បីបង្កើតកម្មវិធីនេះ ដែលការអះអាងនេះ ត្រូវបានអ្នកជំនាញច្បាប់ និយាយថា អាចនឹងពិបាក ក្នុងការបញ្ជាក់ពីការពិត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm