អាមេរិក៖ មន្ត្រីបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កជាទឹកជំនន់ភ្លាមៗនៅភាគឦសានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ដែលបានហូរកាត់ផ្លូវថ្នល់ ទន្លេពេញហៀរ បង្ខំឱ្យទូកជាច្រើនគ្រឿងចេញជួយសង្គ្រោះ ហើយស្ត្រីម្នាក់បានស្លាប់ដែលត្រូវបានទឹកហូរនាំនៅពីមុខមិត្តប្រុសរបស់នាង។

អង្គភាពសេវាកម្មអាកាសធាតុជាតិ បាននិយាយនៅក្នុងការព្យាករណ៍របស់ខ្លួនកាលពីថ្ងៃចន្ទថា ប្រជាជនអាមេរិកជាង១៣លាននាក់ស្ថិតនៅក្រោមការតាមដានទឹកជំនន់ និងការព្រមានពីរដ្ឋញូវយ៉កភាគខាងកើតរហូតដល់ទីក្រុងបូស្តុន និងរដ្ឋ Maine (ម៉េន)ភាគខាងលិច ទៅកាន់ភាគឦសាន បន្ទាប់ពីព្យុះដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍បានជន់លិចទន្លេ និងមានខ្សែទឹកហូរ។
អង្គភាពព្យាករណ៍ឯកជន AccuWeather ជាបឋមបានប៉ាន់ប្រមាណការខូចខាត និងការខាតបង់សេដ្ឋកិច្ចពី ៣ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារ ដោយផ្អែកលើវិធីសាស្ត្រនៃការវាយតម្លៃផ្ទាល់របស់ខ្លួន។ ជើងហោះហើរជាង១.០០០ជើង ទៅនិងមកពីអាកាសយានដ្ឋាននៅទូទាំងតំបន់ រួមទាំងតំបន់ LaGuardia របស់រដ្ឋញូវយ៉ក និងតំបន់Loganទីក្រុង Boston ត្រូវបានពន្យារពេល ឬលុបចោលកាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់។

ក្រុមហ៊ុន Amtrak បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុង Albany របស់រដ្ឋនិងទីក្រុងញូវយ៉ក បន្ទាប់ពីទឹកជំនន់បានធ្វើឲ្យខូចខាតផ្លូវរថភ្លើង។ ក្រុមហ៊ុន Amtrak បែងចែកផ្លូវរដ្ឋមួយចំនួន ជាមួយផ្លូវរថភ្លើង Metro-North ធ្វើដំណើរទៅកាន់ទីក្រុង New York ដែលបានផ្អាកសេវាកម្មមួយចំនួននៅលើខ្សែរត់នោះ និងខ្សែរត់ផ្សេងទៀត។ រដ្ឋញូវយ៉ក និងរដ្ឋវើម៉ិន គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត។ អង្គភាពសេវាកម្ម បាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងពេញមួយយប់ និងឈានដល់ថ្ងៃអង្គារនេះ ដែលបង្កើតឱ្យមានគ្រោះទឹកជំនន់បន្ថែមទៀត។