អេស្ប៉ាញ៖ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨៦នាក់ ត្រូវស្ទាក់ចាប់បាន និងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញកាលពីថ្ងៃច័ន្ទ (១០ កក្កដា) ដែលមានចម្ងាយ ១១៣ គីឡូម៉ែត្រ (៧០ ម៉ាយ) ពីកោះ ក្រាន កាណារីយ៉ា។
នាវាកុងតឺន័រ MSC Marta ត្រូវបានបង្វែរទិសដៅទៅតំបន់នោះ ដើម្បីផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះស្វែងរក និងជួយសង្គ្រោះ បានរកឃើញទូកខ្នាតតូចផ្ទុកមនុស្ស៨០នាក់ និងស្ត្រី ៦នាក់។
ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ចូនទៅកាន់នាវាឆ្មាំល្បាតឆ្នេរ ហើយបន្ទាប់មកពិនិត្យ និងថែទាំដោយសេវាសង្គ្រោះបន្ទាន់នៅកំពង់ផែ Arguineguin នៅលើកោះ ក្រាន កាណារីយ៉ា។
ទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថាមនុស្ស ៧.២១៣នាក់បានទៅដល់ប្រជុំកោះកាណារីនៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ ដែលតួលេខនេះបានធ្លាក់ចុះ ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

