ទីភ្នាក់ងារអាកាសធាតុUN ៖ សប្តាហ៍ទី១ ខែកក្កដានេះ មានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2023/07/11 09:37:42 pm        174

UN៖ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា សប្តាហ៍ដំបូងនៃខែកក្កដានេះគឺជារយៈពេលដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបានព្រមានអំពីសីតុណ្ហភាពពិភពលោកនឹងកើនឡើងនៅពេលដែលឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) កើតមានឡើងនៅចុងឆ្នាំនេះ។

យោងតាមទិន្នន័យពីអង្គការ WMO បានឲ្យដឹងថា ភពផែនដីទើបតែជួបប្រទះខែមិថុនាដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ សីតុណ្ហភាពជាមធ្យមនៃខែមិថុនាឆ្នាំនេះគឺ ០,៦អង្សាសេខ្ពស់ជាងខែមិថុនា ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នៅពេលដែលខែកក្កដាបានចាប់ផ្តើម សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើង។

ដោយសំអាងដល់ទិន្នន័យបឋមរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន អង្គការ WMO បាននិយាយថា ថ្ងៃទី ៧ ខែកក្កដា គឺជាថ្ងៃដ៏ក្តៅបំផុត។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិត ១៧,២៤ អង្សាសេ ពោលគឺ ០,៣អង្សារសេខ្ពស់ជាងមុនធៀបនឹងកំណត់ត្រាមុនដែលមានត្រឹម ១៦,៩៤អង្សារសេ ដែលបានកត់ត្រានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

សីតុណ្ហភាពក្នុងមហាសមុទ្រនានាក្នុងខែឧសភា និងមិថុនា ក៏បានបំបែកកំណត់ត្រាផងដែរ។ ក្រុមអ្នកឧតុនិយមបានរកឃើញរលកកំដៅសមុទ្រ (MHW) នៅជិតប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសមុទ្របាល់ទិក។ ទន្ទឹមនឹងនេះដែរ តំបន់ទឹកកកនៃសមុទ្រអង់តាក់ទិកបានរលាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែមិថុនា គឺតិចជាងជាមធ្យមចំនួន ១៧ភាគរយ។

អង្គការ WMO បាននិយាយថា សីតុណ្ហភាពខ្ពស់ដែលបំបែកកំណត់ត្រានេះ អាចបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់យូរអង្វែងនៃសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៃភពផែនដីរបស់យើង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm