អង់គ្លេស៖ សាជីវកម្ម BBC របស់ចក្រភពអង់គ្លេសបានផ្អាកការងារបុគ្គលិកប្រុសម្នាក់កាលពីថ្ងៃអាទិត្យ (៩ កក្កដា) បន្ទាប់ពីមានការចោទប្រកាន់ថាតារាពិធីកររបស់ខ្លួនម្នាក់នេះ បានបង់ប្រាក់ឱ្យក្មេងជំទង់ចំនួនរាប់ពាន់ផោនដើម្បីថតរូបអាសអាភាស ដោយចាប់ផ្តើមពីពេលពួកគេមានអាយុ ១៧ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយថា ខ្លួនបានដឹងជាលើកដំបូងអំពីពាក្យបណ្តឹងកាលពីខែឧសភា ប៉ុន្តែការចោទប្រកាន់ថ្មីអំពីលក្ខណៈផ្សេងគ្នាត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ហើយខ្លួនបានជូនដំណឹងដល់ "ក្រុមអាជ្ញាធរខាងក្រៅ" ។
នគរបាលទីក្រុងឡុងដ៍្របាននិយាយថា ខ្លួនបានទទួលទំនាក់ទំនងដំបូងពី BBC ប៉ុន្តែមិនមានការបញ្ជូន ឬការចោទប្រកាន់ជាផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេ។
សារជីវកម្ម BBC បាននិយាយថា នេះជា "កាលៈទេសៈដ៏ស្មុគស្មាញ និងឆាប់រហ័សពេក" ហើយខ្លួន "កំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីរកការពិត និងជូនដំណឹងឱ្យបានត្រឹមត្រូវនូវជំហានបន្ទាប់ដ៏សមស្រប"៕
