ប្រតិបត្តិការហិរញ្ញវត្ថុតាមគ្រឹះស្ថានហិរញ្ញវត្ថុ​ដំណើរការធម្មតា ខណៈការឆ្នោតជាតិប្រព្រឹត្តិទៅ នៅខែកក្កដានេះ

2023/07/11 10:36:00 pm        138

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា នៅក្នុងនិន្នាការយុទ្ធនាឃោសនារកសំឡេងឆ្នោតរបស់បក្ស នយោបាយ ក្នុងនីតិកាលទី៧ នេះ មិនមានការប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន ឬការបង់ត្រឡប់មកវិញ ​និងការទទួលប្រាក់បញ្ញើរនោះឡើយ ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា អាណត្តិ មុនៗ​កន្លងមកនេះ ទោះការចេញឃោសនា ការបោះឆ្នោត និងក្រោយការបោះឆ្នោតក្តី និន្នាការ​ទាំងនោះ មិនធ្វើឲ្យប៉ះពាល់ ដល់របរ អាជីវកម្មក្នុងឡើយ ជាពិសេសកិច្ចដំណើរ​នៃប្រតិបត្តិការ​អាជីវកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ​ក៏ដូចគ្រឹះស្ថានធនាគារ នៅព្រះរាជាណាចក្រកម្ពុជា។

លោក បន្តថា សកម្មភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ ​បានដំណើរអាជីវកម្មជាធម្មតា ​ក្នុងការផ្តល់​សេវា​ឥណទាន ​ការត្រឡប់សងរបស់អតិថិជន​ ក៏ដូចជាការទទួល ​ប្រាក់បញ្ញើរ និងសេវាកម្មផ្សេងៗជាដើម ។

បើប្រៀបធៀបទៅនិងរយៈពេលមុន​ៗ ក្នុងអាណត្តិនេះ លក្ខណៈល្អប្រសើរយ៉ាងខ្លាំង ប្រកប​ដោយ​បរិយាប័ន្នរូបិយវត្ថុ, ដែលប្រការទាំងនេះបានបង្ហាញឲ្យឃើញនូវមោទនភាព ​សុខសុវត្ថិភាព ស្ថិរភាព​នយោបាយរបស់កម្ពុជាទាំងស្រុង។

សូមបញ្ជាក់ថា ជុំវិញបរិយាសហិរញ្ញវត្ថុ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់បក្ស​នយោបាយ​នេះដែរ ថ្មីៗនេះ ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងផងដែរថា​ គិតមកដល់ពេលនេះ បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ​មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ​និងបានផ្តល់នូវបរិយាកាសវិនិយោគ ការរក​ស៊ីទទួលទានផ្សេងៗ ក៏បានដំណើរការទៅដោយរលូន ពោលគឺមិនមានប៉ះពាល់​ដល់​លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ​ ទោះបីកម្ពុជាកំពុងបើកយុទ្ធនាការ ឃោសនា​រកសំឡេងឆ្នោត ក្នុងអណត្តិថ្មីនេះក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm