វិទ្យាល័យរដ្ឋមួយចំនួនកំពុងពង្រីកការបង្រៀនសិស្សតាមការអប់រំឌីជីថលឲ្យមានគុណភាព

2023/07/11 10:42:22 pm        227

ភ្នំពេញ៖ គ្រឹះស្ថានមធ្យមសិក្សា ឬវិទ្យាល័យរបស់រដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ​និងបណ្ដាខេត្ត កំពុង​ពង្រីកការបង្រៀនសិស្សអំពីការអប់រំឌីជីថលឱ្យមានគុណភាព ស្របតាមយុទ្ធនាការគាំទ្រ​ការអប់រំឌីជីថលរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីបង្រៀនសិស្សឲ្យមានគុណភាពស្របតាមយុគសម័យឌីជីថលទំនើបរបស់ពិភពលោក។

លោក ថុល ចាន់ថន គ្រូប្រចាំថ្នាក់ឌីជីថល នៃវិទ្យាល័យហ៊ុន សែន សេរីភាព នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី ១១ ខែកក្តដានេះ ថា បច្ចុប្បន្ន នៅក្នុងវិទ្យាល័យហ៊ុន សែន សេរីភាព ​មានថ្នាក់រៀន ​និងបង្រៀនតាមបែបឌីជីថលនេះ​ ច្រើនបន្ទប់ ដែលអាចឲ្យសិស្ស​រៀនតាមបែប E-Learning តាមបែបឌីជីថលនេះបាន និងទៅតាមម៉ោង ឬតាមកម្មវិធីសិក្សារបស់​សាលា និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា បាន​កំណត់ឲ្យអនុវត្ត។

សិស្សានុសិស្ស ដែលបានរៀននៅក្នុងថ្នាក់ឌីជីថល​បាននិយាយថា ​ពួកគេ រីករាយណាស់​ដែល​សាលារៀនរបស់រដ្ឋមានថ្នាក់ឌីជីថល​បែបនេះ​ ហើយការរៀនបែបឌីជីថលពួកគេឆាប់យល់ ងាយស្រួល​ស្រាវជ្រាវ​ និងធ្វើលំហាត់ផ្សេងៗជាដើម។

លោក ផុន វុត្ថា មន្ត្រីកម្មវិធីយុវជន អង្គការ UNFPA ​នៃអង្គការសហប្រជាជាតិ ​បានវាយតម្លៃថា ប្រព័ន្ធអប់រំ​នៅកម្ពុជា បច្ចប្បន្នគឺបានដើរទាន់យុគសម័យឌីជីថល​ ជាពិសេសនោះ នៅក្នុងអំឡុង​ពេលដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ កាលនោះទោះបណ្តាសាលារៀនរដ្ឋបានបិទទ្វារ ប៉ុន្តែគ្រូ និង​សិស្សនៅតែអាចបន្តការបង្រៀន និងរៀនបានជាធម្មតានៅតាមប្រព័ន្ធអនឡាញឌីជីថល។

សូមជម្រាបថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការ​យុទ្ធនាការ​គាំទ្រការអប់រំឌីជីថល​សម្រាប់​សិស្សានុសិស្សថ្នាក់ទី១០ ​ដល់ថ្នាក់ទី១២ ​សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ​របស់ក្រសួងអប់រំ ត្រូវបាន​ចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដាឆ្នាំ ​២០២៣នេះ ​តទៅលើប្រធានបទចំនួន ៦ រួមមាន៖ ទី១. ការស្វែងយល់​ពីវិធីការរៀន ២. ការរៀនដោយស៊ីជម្រៅ ៣. ​ការរៀនតាមបែបពន្លឿន ៤. ការបង្កើត​ក្លឹប​សម្រាប់សិស្សរៀនយឺត ៥. ​ការបំប៉នសមត្ថភាពប្រឡង ​និង ទី៦.​ ការប្រើប្រាស់កម្មវិធីទូរសព្ទ ឬទូរសិក្សា៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm