ខណៈមេដឹកនាំពិភពលោក ជួបប្រជុំគ្នានៅក្នុងប្រទេសលីទុយអានី ទាហានអ៊ុយក្រែន នៅសមរភូមិមុខ កំពុងអំពាវនាវដល់សម្ព័ន្ធយោធាណាតូ ឲ្យអញ្ជើញទីក្រុងគីវ ដែលស្ថិតក្នុងការព្រមានថា ខ្លួនអាចក្លាយជាសមាជិកភាពបានលុះណាតែបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ យើងអាចក្លាយជារដ្ឋសមាជិកសម្ព័ន្ធ យោធាណាតូ នៅពេលសង្គ្រាមនេះលែងកើតឡើង។ នោះគឺជាអ្វីដែលខ្ញុំជឿជាក់ ដូច្នេះនៅពេលអានាគត បន្ទាប់ពីយើងទទួលជ័យជំនះ សង្ឃឹមថាយើងនឹងអាចចូលជាសមាជិកណាតូបានហើយ។
កងកម្លាំងអ៊ុយក្រែន បានរុលទៅមុខបានមួយចំនួន ក្នុងការវាយបកនៅក្នុងរដូវក្តៅរបស់ពួកគេ ទោះបីជាការដណ្តើមបាននោះយឺតយ៉ាវក៏ដោយ និងតិចតួចជាងមនុស្សភាគច្រើនដែលបានសង្ឃឹមទុកក៏ដោយ។
លោក Povar ទាហានថ្មើរជើង ដែលបានផ្តល់សញ្ញានៃការអំពាវនាវរបស់លោក បានសារភាពថា រុស្ស៊ីបានបង្កើតទីតាំងការពារបានយ៉ាងល្អ។ ប៉ុន្តែលោកនិយាយថា អង្គភាពរបស់លោក កាលពីពេលថ្មីៗ ដណ្តើបានភូមិមួយនៅផ្នែកសមរភូមិមុខរបស់អ៊ុយក្រែន នៅភាគអាគ្នេយ៍។ សម្ព័ន្ធណាតូខ្លួនឯងក៏ចង់បានកងទ័ពអ៊ុយក្រែនឲ្យក្លាយជាផ្នែកនៃសម្ព័ន្ធរបស់ខ្លួន។ ពួកគេបានមើលឃើញថាជាកងទ័ពប្រភេទណា ហើយយើងជាកងទ័ពប្រភេទណា ហើយយើងមានសមត្ថភាពយ៉ាងណា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទទួលស្គាល់ថា អ៊ុយក្រែនប្រហែលជានឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងសម្ព័ន្ធនេះទេខណៈសង្គ្រាមជាមួយរុស្ស៊ីនៅអូសបន្លាយពេល។ ទីក្រុងគីវ មើលឃើញសមាជិកភាពនេះជាការរារាំងល្អបំផុតប្រឆាំងរុស្ស៊ីមិនឲ្យវាយប្រហារលើអ៊ុយក្រែនជាថ្មីម្តងទៀត។
