
សមាជិកសភាប្រជាធិបតេយ្យដ៏មានឥទ្ធិពលរបស់រដ្ឋកាលីហ្វ័រញ៉ា លោកស្រី Barbara Lee បាននិយាយថា ការសម្រេចផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន បង្កហានិភ័យឱ្យសហរដ្ឋអាមេរិកបាត់បង់ "ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌" នៅក្នុងកិច្ចការពិភពលោក។
លោកស្រី Lee បាននិយាយថា "យើងដឹងថាអ្វីដែលកើតឡើងទាក់ទងនឹងគ្រាប់បែកចង្កោមគឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជនស៊ីវិល ។ គ្រាប់បែកទាំងនោះ តាមធម្មតាផ្ទុះភ្លាមៗទេ ហើយកុមារអាចដើរជាន់លើវាបង្កជាគ្រោះថ្នាក់។ នោះជាបន្ទាត់ដែលយើងមិនគួរដើរឆ្លងនោះទេ"។
អ្នកប្រជាធិបតេយ្យដ៏មានឥទ្ធិពលមួយរូបទៀតគឺលោក Tim Kaine មកពីរដ្ឋ Virginia និងជាសមាជិកនៃគណៈកម្មាធិការយោធសេវាព្រឹទ្ធសភាក៏បានចោទជាសំណួរលើការសម្រេចរបស់លោក Biden ផងដែរ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Michael McCaul នៃរដ្ឋតិចសាស់ ប្រធានគណៈកម្មាធិការកិច្ចការបរទេស បាននិយាយថា លោកមិនឃើញអ្វីខុសទេ ចំពោះការផ្គត់ផ្គង់គ្រាប់បែកចង្កោមនេះ។ ប៉ុន្តែលោក McCaul បានរិះគន់លោក Biden ដោយនិយាយថា "ការវាយបកត្រូវបានថយចុះយ៉ាងខ្លាំង ដោយសារតែរដ្ឋបាលប្រទេសអ៊ុយក្រែនមានភាពយឺតយ៉ាវក្នុងការទទួលបានអាវុធ"៕