
កាលពីថ្ងៃចន្ទ (១០ កក្កដា) ក្រុមសកម្មជនពលរដ្ឋជប៉ុន និងក្រុមសមាជិកសភាបក្សប្រឆាំងរបស់កូរ៉េខាងត្បូងមួយក្រុមបានបើកកិច្ចប្រជុំផ្លាស់ប្តូរទស្សនៈគ្នា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសម្តែងការព្រួយបារម្ភអំពីផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ិឈី ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
មុនពេលកិច្ចប្រជុំ ក្រុមនេះបានប្រមូលផ្តុំគ្នានៅមុខនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះផែនការបញ្ចេញសំណល់ទឹកពុលរបស់រដ្ឋាភិបាលជប៉ុននេះ។
លោក Terumi Kataoka សកម្មជនពលរដ្ឋជប៉ុនម្នាក់បាននិយាយថា "ថ្ងៃនេះយើងបានបង្ហាញគំនិតរបស់យើងនៅមុខនិវេសនដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី។ វាមានអត្ថន័យខ្លាំងណាស់សម្រាប់ពួកយើងក្នុងការធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរនេះ" ។
រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានអះអាងថា ទឹកកខ្វក់អាចត្រូវបានបន្សុទ្ធដោយទឹកធមុ្មតា និងបញ្ចេញចោលក្នុងកម្រិតកំហាប់ទាប បន្ទាប់ពីត្រូវបានធ្វើប្រព្រិត្តកម្មដោយប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ (ALPS)៕