
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សាកសពរបស់ឈ្មួញកណ្តាលអចលនៈទ្រព្យអាល្លឺម៉ង់ដែលបាត់ខ្លួន លោក Hans Peter Mack អាយុ ៦២ឆ្នាំ ត្រូវបានគេរកឃើញថាត្រូវបានលាក់ទុកក្នុងទូទឹកកក កាលពីថ្ងៃចន្ទ (ទី១០ កក្កដា) ក្នុងខេត្តឈុនបុរី (Chonburi)ប្រទេសថៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនានា ទូទឹកកក បានផ្ទុកផ្នែករាងកាយមនុស្សចំនួន១៣ ដាច់ដោយឡែកពីគ្នា រួមជាមួយនឹងរណារមួយ និងឧបករណ៍ផ្សេងទៀត ដែលត្រូវបានដាក់ចូលក្នុងថង់ខ្មៅជាច្រើននិងដាក់ក្លាសេ។
តាមការសង្កេតរបស់សមត្ថកិច្ចកោសល្យវិច័យ មានស្នាមរបួសជាច្រើនកន្លែងដោយសារការវាយដំដោយប្រើវត្ថុរឹង បានបណ្តាលឲ្យ Mack រងរបួសយ៉ាងធ្ងន់ធ្ងរ។
សាកសព ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានកោសល្យវិច័យ ដើម្បីពិនិត្យយ៉ាងហ្មត់ចត់។ បន្ទាប់ពីការស៊ើបអង្កេត នគរបាលថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យជនជាតិអាល្លឺម៉ង់ពីរនាក់ ដែលគេជឿថា ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Mack ក្រោយពីគាត់ បានបាត់ខ្លួនកាលពីថ្ងៃទី៤ ខែកក្កដា៕